Liverpool ប្រជែងជាមួយ Real Madrid ដើម្បីចុះហត្ថលេខាយក Mbappe

ចែករំលែក៖

កេរ្តិ៍ឈ្មោះរបស់ Kylian Mbappe បានកើនឡើងគួរឱ្យកត់សម្គាល់បន្ទាប់ពីការស៊ុតបញ្ចូលទី៣គ្រាប់យកឈ្នះក្រុម Barcelona នៅក្នុងក្របខ័ណ្ឌ Champions League ខណៈដែល Real Madrid បានកោតសរសើរជាយូរមកហើយពីខ្សែប្រយុទ្ធបារាំងនោះ ហើយក្លិប Liverpool បានលេចមុខជាអ្នកប្រជែងដើម្បីចុះហត្ថលេខាយករូបគេផងដែរ

កុងត្រារបស់ Mbappe ជាមួយក្លិប Paris Saint-Germain បានបន្តរហូតដល់ឆ្នាំ២០២២ ហើយក្លិបបារាំងមួយនេះបានដាក់តម្លៃខ្លួនចំនួន២០០លានអឺរ៉ូសម្រាប់កីឡាកររូបនេះ ប្រសិនបើសម្រេចចិត្តមិនចុះកុងត្រាថ្មី។

យោងតាមការចុះផ្សាយរបស់ Daily Mail បានឱ្យដឹងថា ក្លិបហង្សក្រហម Liverpool គឺជាគូប្រជែងដ៏សំខាន់របស់ Real Madrid ក្នុងការចុះហត្ថលេខាលើ Mbappe និងអាចបំពេញតម្រូវការហិរញ្ញវត្ថុរបស់គាត់បានយ៉ាងល្អបំផុត។ ទោះយ៉ាងណាក្លិប Real Madrid មានការពេញចិត្តខ្លាំងទៅលើកីឡាកររូបនេះដើម្បីជំនួសកន្លែងរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលផ្ទេរទៅ Juventus 

ទឹកប្រាក់ដែលត្រូវការក្នុងការចុះហត្ថលេខាយកកីឡាករ Mbappe ធ្វើឱ្យ Real Madrid ស្ថិតក្នុងគុណវិបត្តិយ៉ាងខ្លាំង ហើយមានសេចក្តីរាយការណ៍ថា លោក Florentino Perez នឹងព្យាយាម និងល្បួងខ្សែប្រយុទ្ធរូបនេះជាមួយនឹងឲ្យពាក់អាវលេខ៧របស់កីឡាករ Cristiano Ronaldo ផងដែរ។

...

គេបានដឹងច្បាស់ថា Mbappe គឺជាអ្នកដែលកោតសរសើរយ៉ាងខ្លាំង និងជាអាយដលរបស់ Cristiano Ronaldo ហើយលោក Florentino Perezសង្ឃឹមថា ការអូសទាញអារម្មណ៍ក្នុងការដើរតាមអាយដលរបស់គាត់នឹងផ្តល់ឱ្យ Real Madrid នូវគូប្រជែងរបស់គេ។ នៅពេលដែល Mbappeមានអាយុទើបតែ១២ឆ្នាំគាត់បានបំពេញក្តីសុបិនចង់ជួប Cristiano Ronaldo ហើយចាប់តាំងពីពេលនោះមកគាត់មានបំណងចង់លេងឲ្យReal Madrid ណាស់ ៕ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print