គោមួយក្បាលបានងាប់ភ្លាមៗ និងមនុស្សម្នាក់រងរបួសធ្ងន់.! ដោយគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១៨និង៥០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៩៨-១៩៩ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងម៉ូតូ០១គ្រឿងម៉ាកDream សង់សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ កំពត១A-៤៩២៣ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកគោ០១ក្បាល (ខណៈពេលគោដើរឆ្លងផ្លូវ) បណ្តាលអោយ៖
អ្នកបើកបរម៉ូតូឈ្មោះ ហេង ភេទប្រុស មុខរបរ កម្មកររោងចក្រ (រងរបួសធ្ងន់) ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យឯកជនអូរចំណារ។
រីឯគោមួយក្បាលងាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ
បច្ចុប្បន្ន វត្តុតាងខាងលើត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

...

ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print