សម្ដេចតេជោ ហ៊ុន សែន: ថ្ងៃនេះ ជាព្រឹត្តិការណ៍លើកទី៣ ឆ្លងកូវីដ-១៩ ជាសហគមន៍នៅក្រុងភ្នំពេញ តែរយៈពេលជាង ១០ម៉ោងរកឃើញ ៣២ករណី

ចែករំលែក៖

ភ្នំពេញ, សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២១ បានមានប្រសាសន៍ថា, បងប្អូនជនរួមជាតិជាទីស្រឡាញ់! ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ មានកិច្ចការបន្ទាន់ ដើម្បីនឹងប្រកាសជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញតែម្តង។

សម្ដេចបានមានប្រសាសន៍ថា, នៅមុននេះបន្តិចខ្ញុំព្រះករុណាខ្ញុំ មានការប្រជុំពិសេសមួយ របស់មន្ត្រីថ្នាក់ដឹកនាំដែលជាប់ពាក់ព័ន្ធនិងការងារ ប្រយុទ្ធប្រឆាំងជាមួយនឹង covid-19 ។ ឥឡូវសភាពការណ៍បានឈានដល់ដំណាក់កាលថ្មីមួយ ដែលខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាមន្ត្រីពាក់ព័ន្ធ បានធ្វើការសន្និដ្ឋានច្បាស់ថា, នេះជាការឆ្លងក្នុងសហគមន៍ លើកទី៣ បន្ទាប់ពីសហគមន៍ ៣វិច្ឆិកា, ដែលផ្ដើមចេញដោយរដ្ឋមន្ត្រី ការបរទេសរបស់ហុងគ្រី បន្ទាប់ទៅព្រឹត្តិការណ៍ ២៨ វិច្ឆិកា , និងថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ បាទប្រសិទ្ធនាមថា, ជាព្រឹត្តិការណ៍ ២០កុម្ភៈ ។ សម្ដេចបានលើកឡើងថា, ពិតមែនហើយថាព្រឹត្តិការណ៍នេះវាបានចាប់ផ្ដើមពីថ្ងៃទី១៨-១៩ កុម្ភៈ ប៉ុន្តែដោយសារតែវិធានការ ដែលត្រូវប្រកាន់យក និងប្រកាសជាបន្ទាន់នេះ គឺយកថ្ងៃទី ២០កុម្ភៈ ខ្ញុំព្រះករុណាខ្ញុំបានសម្រេចដាក់ឈ្មោះថា, ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ការចាប់ផ្ដើមរបស់យើងសូមបញ្ជាក់ជូនថា ត្រឹមតែជាង ១០ម៉ោងប៉ុណ្ណោះ យើងបានរកឃើញនូវការឆ្លងក្នុងសហគមន៍ ជាទ្រង់ទ្រាយធំ រហូតទៅដល់ ៣២ករណី ដែលនេះជាករណីមិនធ្លាប់មាននៅក្នុងប្រទេសរបស់យើងនោះទេ។ ឥឡូវវិទ្យាស្ថានប៉ាស្ទ័រ ក៏ដូចជាខាងផ្នែកអង្គភាពដែលត្រូវធ្វើសំណាកនៅមណ្ឌលសុខភាពសាធារណៈ កំពុងតែដំណើរការធ្វើតេស្ត ធ្វើតទៅទៀត ។ សម្ដេចបានបន្តថា, រឿងរ៉ាវចាប់ផ្ដើមពី និងមិនមែនជាការលាក់បាំងទេ នៃបងប្អូនពួកយើងដែលបានទៅសុំលិខិត ទៅសុំធ្វើតេស្តដើម្បីធ្វើដំណើរចេញទៅក្រៅប្រទេស ។ ប៉ុន្តែគាប់ជួននៅពេលនោះ យើងក៏បានឃើញអ្នកដែលបានសុំចេញទៅក្រៅប្រទេស ដែលត្រូវមានការបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជា គឺមានវិជ្ជមានតែម្ដង ! ការចាប់ផ្ដើមសង្ស័យកាលពីម្សិលមិញនេះ យប់មិញនេះយើងបានធ្វើតេស្តទាំងយប់ ឃើញមាន២៨ករណី ប៉ុន្តែអម្បាញ់មិញនេះ យើងបានរកឃើញ ៤ករណីផ្សេងទៀត ។ ដូច្នេះយើងមិនដឹងថាការវិវត្តន៍នេះវាទៅដល់ណា ! ចំណុចចេញដំណើរគេអាចបានដឹងថា, នៅក្លឹប ,N8 ដែលខ្ញុំព្រះករុណាខ្ញុំសូមមិនយក និងពន្យល់ថាតើវានៅទីកន្លែងណានោះទេ, នេះជាស្ថានភាពដ៏អាក្រក់ សម្រាប់យើង ក្នុងពេលដែលយើងកំពុងតែ ធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនាំចូលពីព្រះរាជាណាចក្រថៃ, និងការរីករាលដាលពីសាធារណរដ្ឋសង្គមនិយមវៀតណាម ។ សម្ដេចថ្លែងលើកឡើងថា, នៅតាមព្រំដែនកម្ពុជា-ថៃ ធ្វើបានល្អហើយ, នៅតាមព្រំដែនកម្ពុជា-វៀតណាមធ្វើបានល្អហើយ ក្នុងប៉ុន្មានថ្ងៃនេះក៏បានចាប់ មេខ្យល់ដែលបានរកស៊ីរត់ពន្ធមនុស្ស និងនាំផ្លូវមនុស្សចំនួន៣១ នាក់ , យើងបន្តចាប់ខ្លួនចំពោះជនណាក៏ដោយ ចូលរួមសកម្មភាពនាំមនុស្ស ឆ្លងដែនខុសច្បាប់ ទាំងឆ្លងទៅឆ្លងមក ជាបន្តទៀត ហើយនេះជាបទបញ្ជាដ៏មុឺងម៉ាត់ , ពេលនេះ , ប្រជុំនៅទីនេះក៏មានអគ្គបញ្ជាការកងទ័ព មានអគ្គស្នងការនគរបាលជាតិ, នឹងមានផ្នែកដែលពាក់ព័ន្ធដែលចូលរួម នៅទីនេះផងដែរ។ ទន្ទឹមនឹងការខិតខំរបស់យើង នៅតាមព្រំដែនកម្ពុជា- ថៃ, ព្រំដែនកម្ពុជា-វៀតណាម, ហើយដែលប៉ុន្មានថ្ងៃនេះកំពុងមានការ សម្រាប់ការធ្វើចត្តាឡីស័ក នៅតាមព្រំដែនថៃប្រមាណជាងមួយម៉ឺននាក់នោះទេ ប៉ុន្តែអកុសលការឆ្លងជាសហគមន៍នៅទីក្រុងភ្នំពេញ បានចាប់ផ្ដើម ជាមួយចំនួនដែលយើង ទើបនឹងបានពិនិត្យ រហូតទៅដល់, ៣២ ករណីរួចស្រេចអស់ហើយ, ក្នុងសភាពបែបនេះខ្ញុំព្រះករុណាខ្ញុំ ! សូមចេញបទបញ្ជាគាត់ដូចជា អំពាវនាវចំពោះបងប្អូនជនរួមជាតិរបស់យើង មានចំណុចមួយចំនួនដូចតទៅ:
ទី១- សុំការយោគយល់អំពីធុរកិច្ច ក៏ដូចជាការស្នាក់នៅរបស់ប្រជាពលរដ្ឋ ដោយតម្រូវឲ្យមានបិទអគារ , បិទក្លឹបកំសាន្ត និងបិទតំបន់មួយចំនួន ចាំបាច់, ហើយដែលអភិបាលរាជធានីភ្នំពេញ បានធ្វើបិទកាលពីយប់ម៉ោង២ នៅតំបន់ខ្លះរួចទៅហើយ នឹងបន្តឃុំគ្រងនៅតំបន់នេះបន្ត ទៅទៀត។ សម្ដេចបានបន្តថា, អ្នកនៅតំបន់នោះអាចនឹងមានផលប៉ះពាល់ ប៉ុន្តែយើងគ្មានជម្រើសទេ ក្រៅតែពីការបិទ មានទាំង club ដូចជាក្លឹប N8 ដែលជាក្លឹបកំសាន្ត, បិទអគារស្នាក់នៅ, ដែលគេហៅថាខុនដូនោះ និងតំបន់ខ្លះដែលមានការ ហានិភ័យខ្ពស់ នេះការឆ្លងរីករាលដាលពីតំបន់នោះ គឺត្រូវបិទជាបណ្ដោះអាសន្ន ។ សម្ដេចបានបញ្ជាក់ថា, មនុស្សរស់នៅតំបន់នោះ មិនត្រូវអនុញ្ញាតឲ្យមានការចូល ប៉ុន្តែប្រសិនបើមនុស្សនោះជាម្ចាស់ផ្ទះ គឺយើងអនុញ្ញាតឱ្យចូល ប៉ុន្តែយើងមិនអនុញ្ញាតឲ្យចេញ, គាត់មានផ្ទះនៅក្នុងហ្នឹង, ត្រូវអនុញ្ញាតឲ្យគាត់ចូលទៅ ប៉ុន្តែបើគាត់ចូលហើយមិនអនុញ្ញាតឱ្យចេញវិញ ។ សម្ដេចចាត់ទុកថានេះជាវិធានការដែលត្រូវប្រកាន់យក ជៀសវាងការរីករាលដាល នៃជំងឺកូវីដ១៩៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print