ក្រសួងសុខាភិបាល អំពាវនាវសុំអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមេត្តារួសរាន់ទៅពិនិត្យសុខភាពក៏ដូចជាទៅយកសំណាក នៅមណ្ឌលសុខភាពចាក់អង្រែ ហើយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ជាកំហិត

ចែករំលែក៖

ភ្នំពេញ, រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានធ្វើការអំពាវនាវសុំឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់មេត្តាផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈក៏ដូចជាពាក់ព័ន្ធនឹងក្លិប N8 ឬពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈសូមមេត្តារួសរាន់ទៅពិនិត្យសុខភាពក៏ដូចជាទៅយកសំណាក នៅមណ្ឌលសុខភាពចាក់អង្រែ ហើយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ជាកំហិត ធ្វើដូច្នេះដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅរាជធានីភ្នំពេញឲ្យបានទាន់ពេលវេលា ។

សូមបញ្ជាក់ផងដែរថា, សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា ថ្ងៃ ២០ កុម្ភៈ ជាព្រឹត្តិការណ៍លើកទី៣ ឆ្លង covid-19 ជាសហគមន៍នៅកម្ពុជា,។ លើកទី១នៅថ្ងៃទី ៣ ខែវិច្ឆិកា ទៅលើរដ្ឋមន្ត្រីការបរទេសហុងគ្រី, លើកទី២ នៅថ្ងៃទី ២៨ខែវិច្ឆិកា, និងលើកទី ៣ ប្រសិទ្ធនាមថា ២០កុម្ភៈ គឺឆ្លងជាសហគមន៍នៅក្រុងភ្នំពេញទៅលើជនជាតិចិន ផ្ដើមចេញពីតំបន់ក្លឹបកំសាន្ត អិនប្រាំបី(N8) ។ ក្នុងនោះគ្រាន់តែរយៈពេលជាង ១០ម៉ោង រកឃើញមាន ៣២ករណី។ ដូច្នេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះ ទប់ស្កាត់ ការរីករាលដាលនៃជំងឺ covid 19 ត្រូវអនុវត្តវិធានការ ៣ការពារ, ៣កុំ ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print