លោក ហ៊ុន ម៉ានី: ជាមួយនឹងការវិវត្តថ្មីនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៏ (ព្រឹត្តិការណ៏ថ្ងៃទី២០ កុម្ភៈ) មេត្តាចូលរួមរក្សានូវគម្លាតសុវត្តិភាព ពាក់ម៉ាស់ និងលាងដៃជាប្រចាំ, ការរួមគ្នាការពារខ្លួន និងស្តាប់ការណែនាំរបស់អាជ្ញាធរយើង

ចែករំលែក៖

ភ្នំពេញ, ជាមួយនឹងការវិវត្តថ្មីនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៏ (ព្រឹត្តិការណ៏ថ្ងៃទី២០ កុម្ភៈ) នេះ ខ្ញុំសូមចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាល អំពាវនាវដល់លោកតាលោកយាយ ពុកម៉ែ ពូមីង បងប្អូន មេត្តាបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ ដោយមេត្តាចូលរួមរក្សានូវគម្លាតសុវត្តិភាព ពាក់ម៉ាស់ និងលាងដៃជាប្រចាំ។ ការរួមគ្នាការពារខ្លួន និងស្តាប់ការណែនាំរបស់អាជ្ញាធរយើង ជាវិធានការល្អបំផុតសម្រាប់យើងក្នុងការបង្ការ និងជំនះបាននូវបញ្ហានេះ។ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានថ្លែងយ៉ាងដូច្នេះនៅរសៀលថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១។

លោកបានថ្លែងបន្តថា, ឆ្លៀតឱកាសនេះ ខ្ញុំសូមជូនពរជនរួមជាតិទាំងអស់ ជួបប្រទះតែសេចក្តីសុខ វារចាកឆ្ងាយពីជំងឺផ្សេងៗ និងមានសេចក្តីសុខគ្រប់ក្រុមគ្រួសារ។
សូមបញ្ជាក់ថា, ពាក់ព័ន្ធទៅនឹងការឮឆ្លងចូលសហគមន៍ ២០កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជា និងអំពាវនាវឱ្យពលរដ្ឋខ្មែរចំនួន៦ចំណុចដូចតទៅ៖

១-សម្តេចតេជោស្នើសុំការយោគយល់ពីអ្នកធុរកិច្ច និងការស្នាក់ការនៅរបស់ពលរដ្ឋ ដែលតម្រូវឱ្យមានការបិទអគារ ក្លឹបកម្សាន្តN8 និងតំបន់មួយចំនួនដែលផ្ទុះករណីកូវីដ១៩ ជាចាំបាច់ ដោយមិនអនុញ្ញាតអោយចេញ-ចូល លើកលែងតែអ្នកដែលជាម្ចាស់ផ្ទះក្នុងតំបន់នោះ គឺអោយចូល តែមិនអនុញ្ញាតអោយចេញ ។

២- បន្តយកសំណាកធ្វើតេស្តសម្រាប់អ្នកនៅក្នុងតំបន់មានផ្ទុះកូវីដ១៩ ហើយបន្ទាប់ពីធ្វើតេស្តហើយត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដែលចំនួននៃការធ្វើតេស្តអាចនឹងមានចំនួនច្រើន។

៣- អាជ្ញាធរត្រូវបន្តស្វែងរកអ្នកពាក់ព័ន្ធនឹងក្លឹប N8 ទោះទៅដល់ទីណាក៏ដោយ ដើម្បីស្វែងរកមកធ្វើតេស្ត នឹងការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។

៤- ត្រូវធ្វើចត្តាឡីស័កសម្រាប់អ្នកដែលមានការពាក់ព័ន្ធទាំងអស់ និងត្រូវយកសំណាករបស់ពួកគាត់មកធ្វើតេស្តផងដែរ

៥- សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងក្លឹប N8 ទាំងអស់ និងពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ១៩ ទាំង៣២នាក់នេះ ម្ចាស់ការមកឱ្យពិនិត្យសំណាកជាចាំបាច់បំផុត។

៦- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋនៅភ្នំពេញ និងតំបន់ដទៃទៀត ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយរឹតបន្តឹងក្នុងការអនុវត្តវិធានការ៣ការពារ និង៣កុំ ឲ្យបានជាប់លាប់ល្អតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ទាក់ទងទៅនឹងការផ្ទុះនៃព្រឹត្តិការណ៍២០ កុម្ភៈនេះ សម្តេចតេជោ មិនទាន់ចេញបញ្ជាបិទពិធីមង្គលការ សាលារៀន ឬកន្លែងផ្សេងទៀត ប៉ុន្តែសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់បន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» នេះឲ្យបានល្អប្រសើរ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print