ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ខេត្តព្រៃវែង ចំនួន ៨,០០០,០០០ លានរៀល ជូនដល់គ្រួសារសព លោកវរសេនីយ៍ទោ លឹម ឆាយ

ចែករំលែក៖

ខេត្ត ព្រៃវែង ៖ នៅព្រឹក ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមន្ត្រីក្រោមឱវាទបានប្រគល់ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្តព្រៃវែង ចំនួន ៨,០០០,០០០ រៀល និងគ្រឿង ឧបគោគបរិភោគមួយចំនួន ជូនគ្រួសារសពលោក វរសេនីយ៍ទោ លឹម ឆាយ ប្រធានមន្ទីរស្រាវជ្រាវព័ត៌មាន និងសន្តិសុខ កងរាជអាវុធហត្ថ ខេតហត្ថខេត្តព្រៃវែង ដែលបានទទួលមរណភាពកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ ។

ក្នុងឱកាសនោះ លោកមេបញ្ជាការ បានឲ្យដឹងថានេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្ត និងការស្រឡាញ់ របស់នាយ នាយរងអាវុធហត្ថ ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក ហើយថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌ របស់លោក នាយ នាយរង នៃកងរាជអាវុធហត្ថទូទាំងខេត្តព្រៃវែង ។
តំណាងគ្រួសារសពក៏បានថ្លែងអំណរអរគុណចំពោះទឹកចិត្ត និងការលះបង់ របស់លោកមេបញ្ជាការ ព្រមទាំងនាយ នាយរងអាវុធហត្ថទូទាំងខេត្តព្រៃវែង និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធិពរជ័យ និងទទួលបាននូវពុទ្ធពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ, សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print