ព័ត៌មានបឋម៖ សមត្ថកិច្ច និងអាជ្ញាធរក្រុងតាខ្មៅ កំពុងចុះបិទក្លឹបខារ៉ាអូខេ (ឡូហ្សិក) បន្ទាប់ពីបុរសបុគ្គលិកម្នាក់ធ្វើការនៅទីនេះមានវិជ្ជមានកូវីដ-១៩(មានវីដេអូ)

ចែករំលែក៖

ខេត្តកណ្ដាល៖ នៅថ្ងៃទី២១ ខែកុម្ភៈឆ្នាំ ២០២១ តាមរយៈបទបញ្ជារបស់អាជ្ញាធរខេត្ត កម្លាំងនគរបាលខេត្តកណ្ដាល សហការជាមួយនឹងអាជ្ញាធរ សមត្ថកិច្ចក្រុងតាខ្មៅ ចុះបិទក្លឹបកម្សាន្តខារ៉ាអូខេយីហោ(ឡូហ្សិក) ជាបណ្ដោះអាសន្ន ។ បន្ទាប់ពីក្រសួងសុខាភិបាលបានរកឃើញថា មានបុរសម្នាក់ធ្វើការនៅទីនេះ វិជ្ជមានកូវីដ១៩ ហើយស្ត្រីជាភរិយា ធ្វើការនៅក្លឹប N8។ ទីតាំងក្លឹប ខារ៉ាអូខេ (ឡូហ្សិក) ស្ថិតនៅភូមិ-សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមបញ្ជាក់ថា ប្រតិបត្តិការចុះបិទក្លឹបខារ៉ាអូខេ(ឡូហ្សិក) ដឹកនាំដោយលោក ឱ ផាន់ណា ស្នងការរង នគរបាលខេត្តកណ្ដាល។
សូមបញ្ជាក់ផងដែរថា, ព្រឹត្តិការណ៍ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១ ជាករណីឆ្លងចូលជាសហគមន៍លើកទី៣ នៅក្រុងភ្នំពេញ , ក្នុងនោះគ្រាន់តែរយៈពេលជាង ១០ម៉ោង រកឃើញ ៣២ករណី ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសផ្ញើជូនជនរួមជាតិនៅទូទាំងប្រទេស ឲ្យមានការប្រុងប្រយ័ត្ននិងអនុវត្តឲ្យបាននូវវិធានការ , ៣ការពារ ៣កុំ និងការអំពាវនាវឲ្យបាននូវវិធានការចំនួន ៦ ចំណុចបន្ថែមទៀត។
ដោយឡែក នៅថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីកូវីដ១៩ ថ្មីចំនួន ១៧នាក់, និងជាសះស្បើយចំនួន ៣នាក់៕

https://youtu.be/oZZQDBVAPcA

...

ដោយ៖ស្អាង ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print