ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់បន្ថែមសម្ភារៈ និងឃីត ជូនទៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ (ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១)

ចែករំលែក៖

ភ្នំពេញ៖បើតាមការបញ្ជាក់ឲ្យដឹងពីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តផ្តល់បន្ថែមសម្ភារៈ និងឃីត ជូនទៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ (ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១)។

ក្នុងនោះមានរួមខេត្ត:
១-ខេត្តបាត់ដំបង
២-ខេត្តបន្ទាយមានជ័យ
៣-ខេត្តប៉ៃលិន
៤-ខេត្តព្រះវិហារ
៥-ខេត្តឧត្ដរមានជ័យ
៦-ខេត្តពោធិ៍សាត់
៧-ខេត្តកោះកុង
សូមបញ្ជាក់ផងដែរថា, កាលពីម្សិលមិញសម្ដេចតេជោ ហ៊ុនសែន បានថ្លែងសារ ទៅកាន់ជនរួមជាតិទូទាំងប្រទេស ដោយចាត់ទុកថាព្រំដែនកម្ពុជា-ថៃ, នឹងព្រំដែនកម្ពុជា- វៀតណាម, អាជ្ញាធរនិងសមត្ថកិច្ច ធ្វើការបានល្អហើយ ក្នុងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់។ សម្ដេចបានចាត់ទុកថា ២០កុម្ភៈគឺជាការឆ្លង ជាសហគមន៍លើកទី ៣នៅរាជធានីភ្នំពេញ ក្នុងនោះគ្រាន់តែរយៈពេលជាង ១០ ម៉ោង រកឃើញចំនួន ៣២ករណី។ ដោយឡែកថ្ងៃនេះក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន ១៧នាក់ និងជាសះស្បើយចំនួន៣នាក់។
សូមជម្រាបជូនផងដែរថានៅរសៀលថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២១ សមត្ថកិច្ចនិងអាជ្ញាធរខេត្តកណ្ដាល បានចុះបិទក្លឹបខារ៉ាអូខេ យីហោ(ឡូហ្សិក) ស្ថិតនៅភូមិ-សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បន្ទាប់ពីក្រសួងសុខាភិបាល បានប្រកាសរកឃើញបុរសម្នាក់បម្រើការនៅក្លឹបកម្សាន្តនេះមានកូវីដ១៩ ហើយមានភរិយាបម្រើការងារនៅក្លឹបកម្សាន្ត N8៕

...

ដោយ៖សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print