លោក កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អញ្ជើញក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងអស់លោកជាប្រធានគណបក្សស្រុក-ក្រុង ទាំងអស់ក្នុងខេត្ត

ចែករំលែក៖

ខេត្តកំពង់ធំ, លោក កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រឹកថ្ងៃអាទិត្យ ១០កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កិច្ចប្រជុំជាមួយ លោក លោកស្រី ជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា មណ្ឌលខេត្តកំពង់ធំ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងអស់លោកជាប្រធានគណបក្សស្រុក-ក្រុង ទាំងអស់ក្នុងខេត្ត នៅគេហដ្ឋានលោកបណ្ឌិត ក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

លោកបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍បើកអង្គប្រជុំ ដោយបានបញ្ជាក់ជូនថា យើងជួបជុំគ្នាធ្វើការងារនៅថ្ងៃនេះគឺទៅតាមកម្មវិធីការងារដែលបានកំណត់ទុក ។
បន្ទាប់មក លោកបណ្ឌិត បានអញ្ជើញមានប្រសាសន៍ដឹកនាំកិច្ចប្រជុំលើការងារសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
– រំលឹកគណបក្សខេត្តបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងអនុវត្តនូវខ្លឹមសាររបាយការណ៍របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២០ និងទិសដៅភារកិច្ច ឆ្នាំ២០២១ ។
– អានជូនអង្គប្រជុំ នូវខ្លឹមសារឯកសារ របស់គណៈអចិន្ត្រៃយ៍កម្មាធិការកណ្តាល លេខ ០០៥/០២២១/លគ.គក ស្តីពីការកោះអញ្ជើញឲ្យចូលរួមប្រជុំ ជាមួយក្រុមការងារគណបក្ស នូវមន្ត្រីគណបក្សដែលទទួលតួនាទីសំខាន់ៗ នៅមូលដ្ឋាន យោងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា ។
– អង្គប្រជុំបន្តធ្វើការណែនាំឲ្យបានខ្លាំងក្លាបន្ថែមទៀត ដល់ប្រជាជនមហាជនអំពីវិធានការរបស់ក្រសួងសុខា ភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលការឆ្លងជំងឺកូវីដ-១៩ ស្របពេលការផ្ទុះនូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះ ដែលសម្តេចតេជោ ហ៊ុន សែន ក៏ដូចរាជរដ្ឋាភិបាល កំពុងមានវិធានការទប់ស្កាត់នៅពេលនេះ ។
– មតិដឹកនាំរបស់ លោកបណ្ឌិត ងួន ញ៉ិល និងសេចក្តីរាយការណ៍របស់គណបក្សខេត្ត ទៅលើសន្ទស្សន៍ចុងក្រោយនៃការកសាង និងពង្រឹងសមាជិកគណបក្សរបស់ខេត្តកំពង់ធំ ។
– ណែនាំគណបក្សខេត្តទៅតាមសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ ។
– ពិនិត្យមើលដំណើរការសាងសង់ផ្សារសហគមន៍មានជ័យ ស្ថិតនៅភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ ខេតកំពង់ធំ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print