យ៉ាងហោចណាស់ក៏មានទាហានអាកាសម៉ិចស៊ីកូ៦នាក់ស្លាប់ដោយការធ្លាក់យន្តហោះនៅទីក្រុង Emiliano Zapata រដ្ឋ Veracruz កាលពីថ្ងៃទី២១ខែកុម្ភៈ (ពេលវេលាក្នុងតំបន់)។ ក្រសួងការពារជាតិម៉ិចស៊ីកូបានបញ្ជាក់ថា គ្រោះថ្នាក់កើតឡើងនៅលើយន្តហោះប្រភេទ LearJet 45 មានលេខហោះហើរ3912 ទើបតែហោះចាកចេញពីអាកាយានដ្ឋាន El Lencero ។
កម្លាំងទាហានម៉ិចស៊ីកូបានទៅដល់កន្លែងកើតហេតុភ្លាមៗ ចំណែកក្រុមអ្នកជំនាញក៏បានបើកការស្រាវជ្រាវពីមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើង។
ចំណែកនៅក្នុងប្រទេសនីហ្សេរីយ៉ាវិញ ក៏មានគ្រោះថ្នាក់ធ្លាក់យន្តហោះបណ្តាលឲ្យទាហាន៧នាក់ស្លាប់ដែរ ។ អ្នកនាំពាក្យកម្លាំងទាហានអាកាសនីហ្សេរីយ៉ាលោក Ibikunle Daramola បានឲ្យដឹងថា យន្តហោះយោធា Beechcraft KingAir B350i មុនពេលជួបគ្រោះថ្នាក់ បានវិលត្រឡប់មកអាកាសយានដ្ឋាន Abuja ក្នុងរដ្ឋធានី Abuja ក៏ជួបគ្រោះថ្នាក់តែម្តង។
លោកIbikunle Daramola បានបញ្ជាក់ថា មុនពេលជួបគ្រោះថ្នាក់ អាកាសយានិកបានប្រកាសថាម៉ាស៊ីនយន្តហោះមានបញ្ហា ។ យន្តហោះជួបគ្រោះថ្នាក់ក្រោយពេលវិលត្រឡប់ពីទីក្រុង Minna មកកាន់រដ្ឋធានី Niger។ នៅពេលនេះក្រុមជំនាញ កំពុងបើកការស្រាវជ្រាវ ស្តីពីមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើង៕
ដោយ សាធី