ភ្នំពេញ៖ នៅថ្ងៃចន្ទទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទីរសៀល
លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំកិច្ចប្រជុំសម្រុះសម្រួលករណីវិវាទដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិតាព្រហ្ម សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្រោយពីបានធ្វើការសម្រុះសម្រួលរួចមក គូភាគីទាំងអស់បានព្រមព្រៀង ឯកភាព សៈជានិងគ្នា ។
កន្លងមករដ្ឋបាលខណ្ឌបានខិតខំដោះស្រាយជាច្រើនលើកច្រើនសារអស់រយះពេលជាងមួយឆ្នាំ ទើបថ្ងៃនេះ គូភាគីទាំងអស់បានព្រមព្រៀង ឯកភាព សៈជានិងគ្នាដើម្បីបញ្ចប់ទំនាស់ចាប់ពីពេលនេះតទៅ ៕
...
ដោយ៖ ចន្ទ លីហ្សា