ភ្លើងឆេះកុដិព្រះសង្ឃនៅវត្តគកក្របី ស្រុកកងមាស ខូចខាតទ្រព្យសម្បត្តិអស់ច្រើន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កុដិធំមួយខ្នង និង សាលាឆាន់មួយចំហៀង រួមជាមួយសម្ភារមួយចំនួនត្រូវភ្លើងឆេះខ្ទេចទាំងស្រុង ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១:៣០នាទីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍មកថា មានករណីអគ្គិភ័យ ១ករណីបានឆាបឆេះកុដិនៅ
ក្នុងវត្តពោធិ៍ការាម ហៅវត្គគកក្របី ស្ថិតនៅចំណុចភូមិគកក្របី ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាមមក
លោកឧត្តមសេនីយ៍ទោស្នងការបានបញ្ជាឱ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកចេញរថយន្ដពន្លត់អគ្គិភ័យ១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកកងមាសចុះទៅធ្វើអន្ដរាគមន៍ជួយពន្លត់ ។

សមត្ថកិច្ចបានឱ្យដឹងបន្តថា ចំពោះការខូចខាតមាន កុដិទំហំ១០ម៉ែត្រ×១៣ម៉ែត្រ(ឆេះអស់ទាំងស្រុង) សង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្ដារ និងឆេះជញ្ជាំងសាលាឆាន់អស់១ចំហៀង ប្រាក់ចំនួន១៨.២០០ដុល្លា រ ប្រេងម៉ាស៊ូត៨កាននិងសម្ភារប្រើប្រាស់របស់ព្រះសង្ឃមួយចំនួន។
អគ្គិភ័យនេះបណ្តាលមកទុស្សេខ្សែភ្លើង ហើយអគ្គិភ័យនេះបានរលត់ទៅវិញនៅវេលាម៉ោង១៣:៣០នាទី ។
ករណីនេះមិនបណ្ដាលឱ្យរបួសដល់មនុស្សនោះទេ ។ សរុបគ្រោះអគ្គិភ័យនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង ប្រើប្រាស់អស់ទឹក ២រថយន្ដ៕

...

ដោយ, វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print