ស្ថាប័នអយ្យការ នឹងអនុវត្តមាត្រា៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ នេះបន្ថែម សម្រាប់ចំណាត់ការផ្លូវច្បាប់នានា ទាក់ទងនឹងបញ្ហាកូវីដ-១៩!

ចែករំលែក៖

ភ្នំពេញ , លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, ស្ថាប័នអយ្យការ នឹងអនុវត្តមាត្រា៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ នេះបន្ថែម សម្រាប់ចំណាត់ការផ្លូវច្បាប់នានា ទាក់ទងនឹងបញ្ហាកូវីដ-១៩!

លោករដ្ឋលេខាធិការបាននិយាយលើកឡើងពីផ្លូវច្បាប់ថា, សូមជូននូវខ្លឹមសារនៃមាត្រា៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ៖

មាត្រា ៤៤៖
រាល់បុគ្គលដែលបានដឹងអំពីស្ថានភាពហានិភ័យដែលអាចបង្កឲ្យមានគ្រោះមហន្តរាយ ហើយមិនបានរាយការណ៍ព័ត៌មានជាបន្ទាន់ជូនអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ខែ ទៅ ៦(ប្រាំមួយ)ខែ និង/ឬពិន័យជាប្រាក់ពី ១០០ ០០០(មួយសែន) រៀល ទៅ ១ ០០០ ០០០ (មួយលាន) រៀល ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print