ករណីមានបុរសម្នាក់ឈ្មោះ ថុង គឹមហួន បានយកឈ្មោះលោក ស ថេត ស្នងការគម្រាម អ្នកដទៃ, ខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការបដិសេធ

ចែករំលែក៖

ភ្នំពេញ , សេចក្តីបកស្រាយបំភ្លឺ និងបដិសេធ របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះគណនីហ្វេសបុកមួយឈ្មោះថា “ ពិភពឡេ “ ដែលបាននិយាថា មានបុរសម្នាក់ឈ្មោះ ថុង គឹមហួន បានយកឈ្មោះលោក ស ថេត ទៅគម្រាមកំហែងគាត់ ហេីយប្រាប់ថាជាចៅរបស់លោក ស ថេត ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបដិសេធទាំងស្រុងចំពោះបុគ្គលឈ្មោះ ថុង គឹមហួន ដែលបានយកឈ្មោះលោក ស ថេត ទៅគម្រាមអ្នកដ៏ទៃដែលធ្វេីឲ្យប៉ះពាល់ដល់កិត្តយស​ និងសេចក្តីថ្លៃថ្នូរ​ររបស់លោក ស​ ថេត​ការពិតបុគ្គលឈ្មោះ ថុង គឹមហួន នេះមិនមែនជាចៅរបស់លោក ស ថេត នោះទេ ។

ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងស្វែងរកបុគ្គលរូបនេះឲ្យចូលខ្លួនមកបំភ្លឺ និងចាត់វិធានការណ៍តាមច្បាប់ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print