Update, រហូតដល់ម៉ោង​ ១០:៣០​ ព្រឹក​ ថ្ងៃទី ២៣ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​២៥នាក់​ (នាំចូលថ្មី​​២នាក់​ និងឆ្លងក្នុងសហគមន៌​ ២៣នាក់​ និងមិន​មានជាសះស្បេីយ​)

ចែករំលែក៖

ភ្នំពេញ, រហូតដល់ម៉ោង​ ១០:៣០​ ព្រឹក​ ថ្ងៃទី ២៣ ខែកុម្ភ:​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​២៥នាក់​ (នាំចូលថ្មី​​ ២នាក់​ និងឆ្លងក្នុងសហគមន៌​ ២៣នាក់​ និងមិន​មានជាសះស្បេីយ​) ​ ។

ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ កេីន​៥៩៣​នាក់​​​​​​​​​​​​​​, ចំនួនសំរាកពេទ្យកេីន​ ១១៨នាក់​​​​ ,និងចំនួនជាសះស្បេីយសរុប​កេីន ៤៧៥នាក់​​​​​​​​​​​​​​​​​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 458709 ស្មេីនឹង​ 27304 ក្នុង១លាន នាក់។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
http://covid19-map.cdcmoh.gov.kh៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print