លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកជំរុញដល់មន្ត្រីរាជការបម្រើការងារនៅអង្គភាពច្រកចេញចូលតែមួយខិតខំបន្តយកចិត្តទុកដាក់បម្រើសេវាជូនដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តស្វាយរៀងះ លោកស៊ូ ម៉ុលអភិបាលស្រុករមាសហែកបានជំរុញដល់មន្ត្រីរាជការបម្រើការងារនៅអង្គភាពច្រកចេញចូលតែមួយនៅស្រុកត្រូវខិតខំបន្តយកចិត្តទុកដាក់បម្រើសេវារដ្ឋបាលសាធារណៈជូនដល់ប្រជាពលរដ្ឋ ពិសេសទទួលនូវការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ ដែលជាអ្នកមកទទួលនិងប្រើប្រាស់សេវានេះ។

ការជំរុញបែបនេះបានធ្វើឡើងនៅថ្ងៃទី២៣ ខែកុម្ភ ឆ្នាំ២០២១បន្ទាប់ពីលោកចុះពិនិត្យមើលមន្ត្រីដែលកំពុងបំពេញការងារជូនប្រជាពលរដ្ឋនៅស្នាក់ការច្រកចេញចូលតែមួយនៅស្រុករមាសហែកស្ថិតក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

លោកស៊ូ ម៉ុល ក៏បានកោតសរសើរដល់មន្ត្រីពាក់ព័ន្ធដែលបម្រើការនៅច្រកចេញចូលតែមួយនៅស្រុករមាសហែកដែលបំពេញការងារផ្ដល់សេវាហើយក៏ជាកន្លែងមានទំនាក់ទំនងផ្ទាល់ច្រើនជាមួយប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាផ្សេងៗ ជារៀងរាល់ថ្ងៃនៅទីនេះ។

លោកស៊ូ ម៉ុលក៏សូមឲ្យមន្ត្រីនៅស្នាក់ការច្រកចេញចូលតែមួយបន្តការខិតខំបន្ថែមទៀតដើម្បីធានាប្រសិទ្ធភាព និងគុណភាពនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរថែមទៀត និងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ការពារខ្លួនពីជំងឺឆ្លងកូវីដ-១៩ ព្រមទាំងត្រូវណែនាំឲ្យប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវានៅអង្គភាពច្រកចេញចូលតែមួយត្រូវពាក់ម៉ាស់ លាងសម្អាតដៃជាមួយជែល សាប៊ូនិងអាល់កុលឲ្យបានត្រឹមត្រូវស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទាំងអស់គ្នាបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩
ក៏ដូចជាពិនិត្យការអនុវត្តលើវិធានការបន្ថែមក្នុងកិច្ចការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះ ព្រោះប៉ុន្មានថ្ងៃនេះមានការឆ្លងនៅក្នុងសហគមន៍នៅឯរាជធានីភ្នំពេញផងដែរ។

សព្វថ្ងៃនេះច្រកចេញចូលតែមួយមាននៅតាមបណ្តាក្រុង ស្រុកមួយចំនួនទៀតរួមមានសាលាខេត្តស្វាយរៀង ក្រុងស្វាយរៀង ក្រុងបាវិត ស្រុកស្វាយជ្រំ ស្រុករមាសហែក និងកំពុងដំណើរការសាងសង់មានស្រុករំដួល និងស្រុកកំពង់រោទ៍។

សូមបញ្ជាក់ថា ក្នុងស្រុករមាសហែកនាពេលប៉ុន្មានឆ្នាំនេះមានការីកចម្រើននិងប្រែមុខមាត់ថ្មីក្រោមការដឹកនាំរបស់់លោកស៊ូ ម៉ុល អភិបាលស្រុកក៏ដូចជាមានការឧបត្ថម្ភគាំទ្រនិងលើកទឹកចិត្តពីសំណាក់លោកនាយឧត្តមសេនីយ៍សៅសុខាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្នុងស្រុករមាសហែកផងដែរ៕

...

យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print