លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខដឹកនាំកម្លាំងចុះចែកម៉ាស់​ចំនួន២៥០០ម៉ាស់ជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១​ វេលា​ម៉ោង​១៤និង០០នាទី ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ។

លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីមស្នងការរងបានចុះដឹកនាំត្រួតពិនិត្យការងារនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងរួមសហការជាមួយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងលោកវរសេនីយ៍ឯក ផុន សាលីម នាយការិយាល័យសរុប បានអញ្ជេីញចុះចែកម៉ាស់​ចំនួន២៥០០ម៉ាស់ជូនប្រជាពលរដ្ឋ​​ដែលធ្វើដំណើរឆ្លងកាត់ចំណុចភ្លើងស្តុបផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី និងក្នុងភូមិសាស្ត្រសង្កាត់ទាំង៦ ដេីម្បីចូលរួមបង្ការ​ និងទប់ស្កាត់មេរោគកូវីដ-១៩​។
សូមបញ្ជាក់ផងដែរថា, នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា , រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៥នាក់ និងគ្មានអ្នកជាសះស្បើយ។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ មកទល់នឹងពេលនេះ ក្រសួងសុខាភិបាលបានរកឃើញ ទីតាំងចំនួន ៤៧កន្លែង ដែលមានអ្នកឆ្លងកូវីដ-១៩ ហើយក្រសួងក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទៅកាន់ទីនោះ មេត្តារួសរាន់ ផ្តល់សំណាក និងធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print