អំពើហិង្សានៅពន្ធនាគារ Ecuador ស្លាប់ជាង ៦០នាក់ របួសរាប់សិបនាក់ ខណ:ក្រុមជនល្មើស បានប្រជែងគ្នា ធ្វើបងធំនៅក្នុងពន្ធនាគារ

ចែករំលែក៖

មន្ត្រីប្រទេស Ecuador បានប្រកាសឲ្យដឹងថា អំពើហិង្សាកើតឡើងនៅក្នុងពន្ធនាគារ បណ្តាលឲ្យមនុស្ស ៦២នាក់ស្លាប់ និងរាប់សិបនាក់រងរបួស។ អំពើងហិង្សាកើតឡើង ៣លើកផ្សេងគ្នា។

មន្ត្រីពន្ធនាគារ Ecuador បានឲ្យដឹងថា ក្រុមជនល្មើស បានប្រជែងគ្នា ធ្វើបងធំនៅក្នុងពន្ធនាគារទើបបណ្តាលឲ្យអំពើហិង្សាកើតឡើង នៅក្នុងពន្ធនាគារចំនួន៣ គឺនៅទីក្រុង Guayaquil, Cuenca និង Latacunga ។
លោក Edmundo Moncayo មន្ត្រីគ្រប់គ្រងពន្ធនាគារ Ecuador បានឲ្យដឹងថា មានពីក្រុមដណ្តើមគ្នាធ្វើជាបងធំនៅពន្ធនាគារ។ ក្រុមអ្នកទោសប្រើកាំភ្លើង និងកាំបិទវាយប្រហារគ្នា។ លោកបន្តទៀតថា មកទល់ពេលនេះមានមនុស្ស ៦២នាក់ស្លាប់ ។ កម្លាំងសន្តិសុខប្រមាណ៨០០នាក់បានបញ្ជូនទៅគ្រប់គ្រងស្ថានភាព ។
ស្នងការបូលិសប្រទេស Ecuador លោក Patricio Carrillo បានឲ្យដឹងថា អំពើហិង្សាមានជាប់ពាក់ព័ន្ធនិងអ្នកទោសគ្រោះថ្នាក់ដែលត្រូវយាមល្បាតតឹងតែងបំផុត។
រថយន្តសង្គ្រោះជាច្រើនគ្រឿងត្រូវបានគេមើលឃើញ ដឹកជញ្ជូន អ្នកទោសរងរបួសចេញពីពន្ធនាគារទៅព្យាបាលនៅមន្ទីរពេទ្យ។
ប្រធានាធិបតី Ecuador លោក Lenin Moreno បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា ក្រុមបងធំបានបង្កអំពើហិង្សានៅក្នុងពន្ធនាគារ ។ កម្លាំងសន្តិសុខបានព្យាយាមគ្រប់គ្រងស្ថានភាព ៕​ ដោយ​៖ធីរីណា

...

រូបភាព​៖twitter

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print