កីឡាករបាល់ឱបបារាំង៥រូបទៀតធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ចែករំលែក៖

សហព័ន្ធកីឡាបាល់ឱបបារាំង (FFR) បានប្រកាសកាលពីថ្ងៃអង្គារថាកីឡាករចំនួន៥នាក់ទៀតមកពីក្រុមជម្រើសជាតិ ក្នុងកម្មវិធី Six Nations របស់បារាំងបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ដែលធ្វើឲ្យចំនួនកីឡាករឆ្លងដល់ទៅ១០នាក់។

យោងតាមការចេញផ្សាយរបស់រ៉យទ័រ ដែលសារព័ត៌មាន CNA យកមកចុះផ្សាយបានឲ្យដឹងថា Cyril BaillePeato MauvakaRomainTaofifenua, Charles Ollivon និង Brice Dulin គឺជាកីឡាករដែលបានវិលត្រឡប់ការធ្វើតេស្តវិជ្ជមាននៅក្នុងការធ្វើតេស្តចុងក្រោយបំផុតកាលពីថ្ងៃអាទិត្យ។

សូមបញ្ជាក់ថា ប្រទេសបារាំងគ្រោងនឹងប្រកួតបាល់ឱបជាមួយក្រុមជម្រើសជាតិស្កុតឡេនក្នុងកម្មវិធី Six Nations ក្នុងកីឡដ្ឋាន Stadede France នៅទីក្រុងប៉ារីសនាថ្ងៃទី២៨ ខែកុម្ភៈខាងមុខនេះ ប៉ុន្តែការប្រកួតនេះមិនទាន់មានព័ត៌មានច្បាស់ការណ៍ណាមួយដែលនឹងគ្រោងពន្យារពេល ឬលុបចោលនៅឡើយទេ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print