រថយន្តកូរ៉េដឹកទឹកកកបើកលឿនបួងចង្កូតក្រឡាប់ផ្ងារជើងម្ខាង

ចែករំលែក៖

​ ភ្នំពេញ​ ៖​ រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង​ បានបើកក្នុងល្បឿនលឿនហេីយបួងចង្កូតខ្លាំងពេកបណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកុម្ភៈ​ ឆ្នាំ២០២១ នៅចំណុចភ្លើងស្តុប៥០ ម៉ែត្រ កែងនឹងផ្លូវបេតុងព្រៃស ក្នុងសង្កាត់ដង្កោ ជាប់ព្រំប្រទល់សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង​ ក្បាលពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2M-3892បើកតាមបណ្តោយផ្លូវបេតុងព្រៃសក្នុងទិសដៅពីលិចទៅកើត​ លុះមកដល់ចំណុចកើតហេតុអ្នកបើកបរបានបួងចង្កូតមកខាងឆ្វេងដៃទៅផ្លូវ៥០ ម៉ែត្របណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាងចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងពិនិត្យនៅកន្លែងកើតហេតុខាងលើដោយមិនមានឃើញខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋ ក៏ដូចទ្រព្យសម្បត្តិអ្នកដទៃ ទើបសមត្ថកិច្ចបានឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

...

ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print