ក្រសួងអប់រំ សម្រេចផ្អាកដំណើរអាជីវកម្មក្លឹបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្ដុំជា បណ្ដោះអាសន្ននៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ, រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូន លោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។

កម្មវត្ថុរ សំណើផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬ ការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ននៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ។

តបតាមកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន លោក ជ្រាបថា៖ ដោយសារស្ថានភាពនៃការចម្លងក្នុង សហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងដើម្បីចៀសវាងការរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សូមស្ទើផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬ ការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ តទៅរហូតដល់មានការជូនដំណឹង ជាថ្មី លើកលែងតែការប្រកួតកីឡា ដែលមានការចាក់ផ្សាយតាមទូរទស្សន៍។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក ជ្រាប និងមានចំណាត់ការបន្តស្របតាមសមត្ថកិច្ច របស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ តាមការគួរ ។
សូមលោកអភិបាល ទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print