ប្រទេសអាស៊ានចំនួន​៨និងប្រទេសមហាអំណាចចូលរួមធ្វើសមយុទ្ធ​Force 18 នៅ​ឥណ្ឌា

ចែករំលែក៖

សមយុទ្ធដែលមានឈ្មោះថា​Force 18នឹងត្រូវធ្វើឡើងនៅក្នុងខែមីនា ស្ថិតនៅក្នុងតំបន់​Pune ដោយមានប្រទេស១៨ចូលរួម ក្នុងនោះមានអាស៊ាននឹងប្រទេសមហាអំណាចលើពិភពលោក។

សារព័ត៌មានឥណ្ឌាបានផ្សាយថា កម្លាំងទាហានប្រទេសនេះបានត្រៀមលក្ខណធ្វើសមយុទ្ធ ពហុភាគី ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមកនៅលើទឹកដីឥណ្ឌា។នៅក្នុងសមយុទ្ធនោះ​មានប្រទេសមហាអំណាចចូលរួមក្នុងនោះមានចិន រុស្ស៊ី អាមេរិកជប៉ុន និងកូរ៉េខាងត្បូងផងដែរ។ មន្ត្រីយោធាឥណ្ឌាបានបញ្ជាក់ថាការធ្វើសមយុទ្ធនោះមាន អត្ថន័យធំៗពីរគឺ រៀនសូត្រ ពីប្រទេសមហាអំណាចយោធា និង ចែករំលែកបទពិសោធ ន៍ក៏ដូចជាទំនាក់ទំនង។

នេះជាឱកាសដើម្បីឲ្យទាហានឥណ្ឌាបានរៀនសូត្រ ពីប្រទេសមហាអំណាចយោធា។ ការធ្វើសមយុទ្ធ​Force 18នឹងធ្វើឡើងនៅថ្ងៃទី​២ខែមីនាដល់ថ្ងៃទី​៨ខែមីនា ឆ្នាំ​២០១៦ ដោយមានសកម្មភាពជាច្រើន ក្នុងនោះមានការធានា សុវត្ថិភាពនិងជួយសង្គ្រោះ៕

image

image

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print