ខ្សែប្រយុទ្ធ Osimhen របស់ Napoli ចូលមន្ទីរពេទ្យបន្ទាប់ពីរងរបួសក្បាលធ្ងន់ធ្ងរ

ចែករំលែក៖

ខ្សែប្រយុទ្ធ Victor Osimhen របស់ក្រុម Napoli ស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយបន្ទាប់ពីរងរបួសក្បាលអំឡុងពេលចាញ់ក្រុម Atalanta នៅកីឡដ្ឋាន Bergamo កាលពីថ្ងៃអាទិត្យ។

សារព័ត៌មាន CNA បានផ្សាយថា កីឡាករអន្តរជាតិនីហ្សេរីយ៉ាវ័យ២២ឆ្នាំរូបនេះបានរងរបួសក្បាលរបស់គាត់នៅលើទីលានបន្ទាប់ពីបានប៉ះទង្គិចជាមួយខ្សែការពារ Atalanta កីឡាករ Cristian Romero ក្នុងនាទីចុងក្រោយនៃការប្រកួត។

ក្លិបបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Victor Osimhenបានរងរបួសក្បាលរបស់គាត់ បន្ទាប់ពីការប្រកួតគាត់បានធ្វើតេស្តវេជ្ជសាស្ត្រ ប៉ុន្តែពួកគេមិនបានផ្តល់លទ្ធផលជាលទ្ធផលនៅឡើយទេ ។

កីឡាកររូបនេះនឹងនៅតែស្ថិតក្នុងទីក្រុង Bergamo រហូតដល់ថ្ងៃអង្គារក្រោមការសង្កេតរបស់ Raffaele Canonico ដែលដឹកនាំក្រុមគ្រូពេទ្យនៅក្លិប Napoli 

គួរបញ្ជាក់ថា ការបរាជ័យក្រោមថ្វីជើងក្រុម Atalanta បានធ្វើឱ្យក្រុម Napoli ស្ថិតក្នុងចំណាត់ថ្នាក់ទី៧ ដោយមាន៤០ពិន្ទុ ដោយក្រុម Atalantaឡើងឈរនៅចំណាត់ថ្នាក់លេខ៤។ ក្រុមរបស់លោក Gennaro Gattusoនឹងត្រូវស្វាគមន៍ក្រុម Granada ក្នុងការប្រកួតជើងទី២នៃ Europa League វគ្គ៣២ក្រុមចុងក្រោយនៅថ្ងៃព្រហស្បតិ៍នេះ ដែលការប្រកួតជើងទី១ក្រុម Napoli បានភ្លាត់ស្នៀតចាញ់ក្រុមម្ចាស់ផ្ទះ Granada ក្នុងលទ្ធផល២ទល់០។ ដូច្នេះក្រុម Napoli ចាំបាច់ត្រូវឈ្នះយ៉ាងតិច៣ទល់០ទើបអាចឡើងវគ្គ១៦ក្រុមបន្តទៀតបាន ៕

 

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print