អឺរ៉ុបស្នើប្រទេសជាសមាជិកចំនួន៦ឲ្យកាត់បន្ថយការរិតត្បិតតាមព្រំដែន

ចែករំលែក៖

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី២៣ខែកុម្ភៈ គណៈកម្មការសហគមន៍អឺរ៉ុប បានសម្រេចទុកពេល១០ថ្ងៃសម្រាប់ប្រទេសជាសមាជិកចំនួន៦ឲ្យលុបច្បាប់បិទព្រំដែន ឬកាត់បន្ថយការរិតត្បិត។
ប្រទេសចំនួន៦ដែលសហគមន៍អឺរ៉ុបស្នើនោះរួមាន បែលហ្សិុក អាល្លឺម៉ង់ ដាណឺម៉ាក ហុងគ្រី ហ្វាំងឡង់ និងស៊ុយអែត បានបំពានច្បាប់ណែនាំរបស់សហគមន៍អឺរ៉ុបដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ដែលអឺរ៉ុបបានដាក់ចេញកាលពីខែមករាឆ្នាំ២០២១ ដោយសារតែប្រទេសនេះ រិឹតត្បិតខ្លាំងពេកនៅព្រំដែន ហាមពលរដ្ឋចេញចូលក្នុងប្រទេសរបស់ខ្លួន។
គណៈកម្មការ អឺរុប បានបញ្ជាក់ថា សកម្មភាពរបស់ប្រទេសទាំង៦ បានធ្វើឲ្យរាំងស្ទះដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងសហគមន៍ក៏ដូចជាទំនិញចេញចូលផងដែរ។ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានបញ្ជាក់ថា អឺរ៉ុបចាំបាច់ត្រូវតែដោះស្រាយបញ្ចៀសកំហុសដែលអាចកើតឡើងក្នុងពេលអនាគត ដូចកាលពីខែមីនាឆ្នាំ២០២០។ គណៈកម្មការអឺរ៉ុបបានទុកពេល ឲ្យ១០ថ្ងៃដល់ប្រទេសទាំង៦ ដើម្បីលុបច្បាប់រិតត្បិតតាមព្រំដែន។
បណ្តាប្រទេសនៅសហគមន៍អឺរ៉ុប នាពេលនេះ អាចនិយាយបានថា បានគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩ បានល្អក្រោយការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនដល់កម្លាំងជួរមុខ។ កន្លងមកថ្មីៗប្រទេសអង់គ្លេសប្រកាសថាបានគ្រប់គ្រងការឆ្លងបានយ៉ាងល្អ ហើយចំនួនអ្នកឆ្លងបានធ្លាក់ចុះជាបន្តបន្ទាប់។ ជាមួយគ្នានេះដែរ អង់គ្លេស មានគម្រោងបើកដំណើរការសេដ្ឋកិច្ចឡើងវិញ៕ ដោយ សាធី

ប៉ូលីសអាឡឺម៉ង់ត្រួតពិនិត្យតំបន់ព្រំដែនជាប់តំបន់ Tyrol របស់ប្រទេសអូទ្រីស។ រូបថត៖DW

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print