សមត្តកិច្ចឃាត់ខ្លួនបុរស៣នាក់ពីបទលួចម៉ូតូ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់អោយដឹងថា នគរបាលបង្ក្រាបករណីលួចម៉ូតូ ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ។ យោងតាមរបាយការណ៍បញ្ជាក់ថា នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២១ វេលាម៉ោង៨៖៥០នាទី កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់៤ បានទទួលពាក្យបណ្ដឹងរាយការណ៍ពីជនរងគ្រោះ ឈ្មោះ វន វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្តីពីករណីបាត់ម៉ូតូ១គ្រឿងម៉ាកHonda Click ពណ៌ក្រហម ផលិតឆ្នាំ២០១៧ លេខតួ ០១០៦១៥៥ លេខម៉ាស៊ីន ៥៥០៦១៥៥(គ្មានស្លាកលេខ) ដែលចតទុកក្នុងការដ្ឋានសំណង់ស្ថិតក្នុងក្រុមទី៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះ សីហនុ  គាត់ក៏ចូលដេកលង់លក់ក្នុងការដ្ឋាននោះ ។ លុះភ្ញាក់ដឹងខ្លួនឡើងវេលាម៉ោង៥៖០០នាទីព្រឹកថ្ងៃទី២៤ខែកុម្ភៈ២០២១ ស្រាប់តែបាត់ម៉ូតូនោះមិនដឹងមូលហេតុ ។

ក្រោយពីធ្វើការស្រាវជ្រាវជុំវិញករណីខាងលើ កម្លាំងជំនាញផែនការងារព្រហ្មទណ្ឌ បានកំណត់មុខសញ្ញាជនបង្ក និងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ នៅវេលាម៉ោង ១៤៖២០នាទីរសៀល នាថ្ងៃដដែល នៅចំណុចការដ្ឋានសំណង់ដែលទុក ចោលក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ និងដកហូតម៉ូតូចំនួន ៣គ្រឿង រួមនិងឧបករណ៍គ្រឿងបន្លាស់មួយចំនួនផ្សេងទៀត ។

ជនសង្ស័យទាំង៣នាក់មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ មាន សុភ័ណ្ឌ ហៅ ភ័ណ្ឌ ភេទប្រុស អាយុ២២ឆ្នាំ ជន ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្រុកកំណើតភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្ដុំសាលាឡាយ៍ ស្ថិតក្នុងភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ។

២-ឈ្មោះ គឿន សំរុង ហៅសំរុង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន  បច្ចុប្បន្ន

ស្នាក់នៅបណ្តោះអាសន្នការដ្ឋានសំណង់ ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ  ។

៣-ឈ្មោះ សុខ ជាតិ ហៅ ជាតិ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចាំដីឲ្យគេ មានស្រុកកំណើតភូមិរបោះខ្ទុំ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្ដកំពត បច្ចុប្បន្នស្នាក់នៅផ្ទះជួលស្ថិតក្នុងក្រុម ១៩ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ។

សម្ភារៈនិងវត្ថុតាងដែលដកហូតបានមាន ៖

ម៉ូតូ៣គ្រឿង ជាផលនៃអំពើលួច (១-ម៉ាកHonda Clik ពណ៌ ក្រហម ស៊េរីឆ្នាំ២០១៧ លេខតួ  ០១០៦១៥៥ លេខម៉ាស៊ីន ៥៥០៦១៥៥, ២-ម៉ាកC-125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ លេខតួ៩៦៥៥៦៣៨ លេខម៉ាស៊ីន៩៦៥៥៦៣៨, ៣-ម៉ាក Exciter  ពណ៌ខៀវ លេខតួ RLHIFG302FZ066066 លេខម៉ាស៊ីន RLHIFG302FZ066 066 ) និងគ្រឿងបន្លាស់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ រួមទាំងវត្ថុតាង បាននាំមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ៖ឆ្លាម សមុទ្រ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print