អាជ្ញាធរខណ្ឌដូនពេញបានឃាត់រថយន្តធុនធំចំនួន៤១គ្រឿង និងអនុញ្ញាតឱ្យត្រឡប់ទៅវិញបន្ទាប់ពីធ្វើការអប់រំណែនាំរួច

ចែករំលែក៖

ភ្នំពេញ៖ រថយន្តធុនធំគ្រប់ប្រភេទនៅតែបន្តធ្វើចរាចរណ៍ចេញ-ចូល រាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញខុសម៉ោងហាមឃាត់ ដោយអនុវត្តតាមបទបញ្ជាលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដូចនេះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដាក់កម្លាំងបន្តវេនគ្នាចុះប្រតិបត្តិការឃាត់រថយន្តធុនធំជារៀងរាល់ថ្ងៃ ដើម្បីនាំយកមករក្សាទុកនិងធ្វើការអប់រំ រួចទើបអនុញ្ញាតឱ្យត្រឡប់ទៅវិញ។
ជាក់ស្ដែងនៅវេលាម៉ោង៩:០០នាទីយប់ថ្ងៃពុធ ១៣ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានធ្វើការអប់រំណែនាំដល់ម្ចាស់រថយន្តធុនធំទាំង៤១គ្រឿងដែលបានល្មើសច្បាប់ចរាចរណ៍ បើកបរលើផ្លូវហាមឃាត់ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដែលជាគោលការណ៍រដ្ឋបាលខណ្ឌមិនអនុញ្ញាតឱ្យម្ចាស់រថយន្តធុនធំទាំងនោះ បន្តចរាចរលើមហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម តិរវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រឹត និង មហាវិថីព្រះសុធារសទៀតនោះទេ ។
សូមបញ្ជាក់ថា ការឃាត់រថយន្តនេះពុំមានផាកពិន័យជាប្រាក់នោះទេ គឺគ្រាន់តែលោកអភិបាលបានធ្វើការអប់រំណែនាំពួុកគាត់ តែក្នុងករណីមានលើកទី២ គឺមិនលើកលែងនោះទេ ។

គួរបញ្ជាក់ផងដែរ កាលពីយប់ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ស្ទាក់ចាប់រថយន្តធុនធំដែលបានល្មើសច្បាប់ចរាចរណ៍ បើកបរលើផ្លូវហាមឃាត់សរុបចំនួន៤១គ្រឿង យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ ដើម្បីធ្វើអប់រំណែនាំនិង អនុវត្តតាមនិីតិវិធីច្បាប់។

ដើម្បីជាការព្រមានដល់ម្ចាស់ក្រុមហ៊ុន និង ម្ចាស់រថយន្តធុនធំ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានចាត់វិធានការក្តៅៗទៅលើរថយន្តធុនធំគ្រប់ប្រភេទ ដែលបើកឆ្លងកាត់ចូលរាជធានីភ្នំពេញ ក្នុងម៉ោង និងធ្វើចរាចរណ៍លើផ្លូវហាមឃាត់។

លោក សុខ ពេញវុធ អភិបាលនៃ គណៈ អភិបាលខណ្ឌដូនពេញបានបញ្ជាក់ទៀតថា ចំពោះប្រតិបត្តិការចាប់រថយន្តធុនធំ ដែលហ៊ានបើកលើផ្លូវហាមឃាត់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញនេះដែរត្រូវបានធ្វើជាប្រចាំតែម្ដង ព្រោះតាមបណ្ដោយមហាវិថីព្រះនរោត្តម ,មហាវិថីព្រះមុនីវង្ស និង តិរវិថីព្រះស៊ីសុវត្ថិ មិនអនុញ្ញាតឲ្យមានរថយន្តធុនធំបើកឆ្លងកាត់នោះទេ ៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print