ភ្នំពេញ: សពបុរសម្នាក់មិនដឹងថាចង.កសម្លាប់ខ្លួនតាំងពីពេលណានោះទេរហូតដល់មានសភាពហេីមស្អុយទេីបត្រូវបានគេប្រទះឃេីញបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅបរិវេណបន្ទប់ជួលក្នងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ អ៊ុំ ចំរើន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលើកអីវ៉ាន់ ស្នាក់នៅបន្ទប់ជួលក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណេីតនៅផ្ទះលេខ១០២អឺ៣ ផ្លូវលេខ២១៧ ភូមិ១ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីទីកន្លែងកើតហេតុបានឲ្យដឹងថា សពបុរសរងគ្រោះខាងលើបានមកជួលបន្ទប់ស្នាក់នៅប្រហែល២ខែមកហើយ ។ ដោយរយៈពេលប្រហែលជាបីបួនថ្ងៃក្រោយនេះ មិនឃើញជនរងគ្រោះចេញមកក្រៅឡើយ ទើបមកដល់ព្រឹកថ្ងៃកើតហេតុអ្នកមើលការខុសត្រូវបរិវេណបន្ទប់ជួលខាងលើទៅហៅស្រាប់តែទ្វារខ្ទាស់គន្លឹះជាប់ពីខាងក្នុងរួចហើយគ្មានសំឡេងឆ្លើយតបនិងឃើញមានក្រមាចងនៅជាប់និឹងចង្រឹងបង្អួចក៏មានការសង្ស័យរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះមកពិនិត្យជាក់ស្ដែងតែម្ដង។
បន្ទាប់ពីការចុះពិនិត្យជាក់ស្ដែងរួចនិងបើកបង្អួចមើលស្រាប់តែឃើញជនរងគ្រោះចង.កសម្លាប់ខ្លួនស្លាប់បាត់ទៅហើយដោយមានសភាពហើមស្អុយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ទៅផ្នែកកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះពិនិត្យជាក់ស្តែងនៅទីតាំងកើតហេតុនិងស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ