រដ្ឋាភិបាល​ថ្នាក់​តំបន់​របស់​ជប៉ុន ស្នើឲ្យបញ្ចប់​ការប្រកាស​ភាពអាសន្ន​ដែល​ត្រូវបាន​ចំពោះ​មុខ​ នៃការ​រី​ល​រាលដាល​ជំងឺ​កូ​វីដ​-១៩

ចែករំលែក៖

អន្តរជាតិ​៖​ ​បើតាម​ការលើកឡើង​រប​ស់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ជប៉ុន​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ​ ឆ្នាំ​២០២១​ បានបញ្ជាក់ថា​ ក្រោយ​ករណី​ឆ្លង​ថ្មីនៃជំងឺកូវីដ១៩​ ចាប់ផ្ដើម​ធ្លាក់ចុះ​ រដ្ឋាភិបាល​ថ្នាក់​តំបន់​របស់​ជប៉ុន បាន​ស្នើឱ្យ​បញ្ចប់​ការប្រកាស​ភាពអាសន្ន​ដែល​ត្រូវបាន​ចំពោះ​មុខការ​រី​ល​រាលដាល​ជំងឺ​កូ​វីដ​-១៩ កាលពី​ខែមករា​។

ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន លោក Katsunobu Kato បាននិយាយនា​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៤ ខែកុម្ភៈថា​៖ ការដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​អាច​នឹងត្រូវ​បានបញ្ចប់​ឆាប់ៗ​នេះ ហើយ​ត្រូវ​ធ្វើជា​ដំណាក់កាលៗ​។ តាម​ផែនការ ភាពអាសន្ន​នៅ​ខេត្ត​ទាំង​១១ អាច​ត្រូវបាន​លើក​វិញ​នៅ​ថ្ងៃទី​៧ ខែមីនា​។

​សូមជម្រាបថា​ ខណៈដែលការផ្ទុះ​ឡើង​ករណី​ឆ្លង​កូ​វីដ​-១៩ យ៉ាងគំហុក បង្ខំ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​ដាក់​ខេត្ត​១១ ក្រោម​ភាពអាសន្ន​កាលពី​ខែមករា​កន្លងទៅ​។ ប្រជាជន​ត្រូវបាន​ស្នើឱ្យ​កាត់បន្ថយ​ការដើរ​ហើរ ឯ​អាជីវកម្ម​ជាច្រើន ត្រូវ​កាត់បន្ថយ​ម៉ោង​រកស៊ី​របស់​ពួកគេ​។

​បើតាម​លោក Yasutoshi Nishimura រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ជប៉ុន​បានបញ្ជាក់ថា រដ្ឋាភិបាល​ខេត្ត​ចំនួន​៦ នៅ​ភាគ​ខាងលិច កណ្ដាល និង​ខាងត្បូង បានស្នើ​ទៅកាន់​រដ្ឋាភិបាលកណ្ដាល​ឱ្យ​បញ្ចប់​ភាពអាសន្ន​មុន​ការកំណត់​។ ដោយឡែកទីក្រុង​តូ​ក្យូ និង​ខេត្ត​ជិតខាង​នោះ​នឹង​នៅតែ​ស្ថិតក្នុង​ស្ថានភាព​អាសន្ន​ដដែល​។

​បើតាមលោកនាយក​រដ្ឋមន្ត្រី ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ (Yoshihide Suga) នឹង​ជួប​ជាមួយ​បណ្ដាល​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ដើម្បី​ពិភាក្សា​អំពី​ការបញ្ចប់​ស្ថានភាព​អាសន្ន​នៅក្នុង​ខេត្ត​ទាំង​៦ ។ ការសម្រេចចិត្ត​ចុងក្រោយ អាច​ប្រកាស​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ​។​ នេះបើតាមទីភ្នាក់ងារ​ពត៌មាន Reuters បានចុះផ្សាយ។

​គួរបញ្ជាក់ថា ជប៉ុន​ក៏បាន​ចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់ខ្លួន​ហើយ​តាំងពី​ថ្ងៃទី​១៧ ខែកុម្ភៈ​មក​។ ប្រទេស​នេះ បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​សរុប​ចំនួន​៣១៤​លាន​ដូ​ស​ពី​ក្រុមហ៊ុន Pfizer, AstraZeneca និង Moderna ដែល​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​ទាំងអស់​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print