លោក​ ស​ សុខា​ ទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកទី២ នៅមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក៖

ភ្នំពេញ៖ លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​ ​និង​កីឡា​ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២១នេះ​ បានបញ្ជាក់ថា​លោកទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Sinopharm លើកទី២ នៅមន្ទីរពេទ្យកាល់ម៉ែត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ។

រដ្ឋលេខាធិការ​ក្រសួង​អប់រំ​រូបនេះ​ បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា៖​ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផ្តើមចេញយើងម្នាក់ៗ ក្នុងគោលបំណងដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង ។ ដូច្នេះសូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល អនុវត្តតាមវិធានការសុខាភិបាល ៣ការពារ រួមមាន៖ ទី១. ពាក់ម៉ាស ទី២. លាងដៃ ទី៣. គម្លាតសង្គម គម្លាតបុគ្គល ចាប់ពី ១,៥ម៉ែត្រឡើងទៅ និង ៣កុំ រួមមា ៖ ទី១. កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក ទី២. កុំទៅកន្លែងមានមនុស្សច្រើន ទី៣. កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱបគ្នា… ព្រមទាំងទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ទៅតាមដំណាក់កាលនីមួយៗ និងលទ្ធភាពរបស់រាជរដ្ឋាភិបាល ។

លោក​ ស​ សុខា​ បន្ថែមថា​ ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ជំនួយ “វ៉ាក់សាំងបង្ការកូវីដ-១៩” ដល់ព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ។

សូមគោរពជូនពរពុកម៉ែ បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យនានា សូមបានជាសះស្បើយគ្រប់ៗគ្នា និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមបានចាកផុតពីជំងឺកូវីដ-១៩ និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print