ភ្នំពេញ: បើគិតត្រឹមល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទទីតាំងដែលពាក់ព័ន្ធកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៧៥ទីតាំង ហើយ នៅរាជធានីភ្នំពេញ ។
ជាមួយគ្នានេះ លោកឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានប្រកាសឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ពង្រឹងវិធានការគ្រប់គ្រង កន្លែងបិទទីតាំងទាំងអស់នេះ អោយបានតឺងរឹងនិងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីរាលដាលជំងឺកូវីដ-១៩ ខណៈចំនួនអ្នកឆ្លងមានការកើនឡើង។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៥នាក់ថែមទៀត ក្នុងនោះមាន៥៨នាក់ជាកណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និងអ្នកជំងឺ៧នាក់ផ្សេងទៀត គឺជាករណីនាំចូលពីក្រៅប្រទេស៕
...
ដោយ, សិលា