រដ្ឋបាលខេត្តកណ្ដាល សូមធ្វើការពន្យាពេល ឬកាត់បន្ថយអ្នកចូលរួមឲ្យមានចំនួនតិច ចំពោះការរៀបចំមង្គលការ ឬរៀបចំពិធីផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ចែករំលែក៖

ខេត្តកណ្តាល : យោងស្ថានភាពពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ មានការឆ្លងរីរាលដាលខ្លាំង ដែលចាំបាច់ក្នុងការរឹតបន្ដឹងយ៉ាងម៉ឺងម៉ាត់ចំពោះការរៀបចំ និងការចូលរួមកម្មវិធីផ្សេងៗដែលមានមនុស្សច្រើន រដ្ឋបាលខេត្ត សូមស្នើរដ្ឋបាលក្រុង ស្រុកគ្រប់ស្រុក អនុវត្តនូវការងារចាំបាច់ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺ កូវីដ-១៩ នៅតាមមូលដ្ឋានរៀងៗខ្លួន ដូចខាងក្រោម ៖

១. សម្របសម្រួលពន្យាពេលការរៀបចំពិធីមង្គលការ ឬការរៀបចំពិធីផ្សេងៗ ដែលមានមនុស្សចូល រួមច្រើន។
២. កាត់បន្ថយអ្នកចូលរួមកម្មវិធីឱ្យនៅចំនួនតិច និងត្រូវអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់។ អាស្រ័យហេតុនេះ សូម លោកអភិបាលក្រុង-ស្រុក សូម លោក ទទួលនូវការរាប់អាន គ្រប់ស្រុក ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print