ខេត្ដកណ្ដាល៖ ទីកន្លែងបណ្ដុះបណ្ដាល ទំញំងឱ្យក្លាយទៅជាឫស្សីខ្លឹមសម្រាប់ បន្ដវេណនោះ ពេលនេះកំពុងក្លាយជាក ន្លែងផ្សព្វផ្សាយគ្រឿងស្រវឹងដើម្បីពង្វក់ស្មារតីយុវជនប្រុសស្រីតាមរយៈការប្រគុំតន្ដ្រីសប្បាយសប្បាយជ្រកក្រោមរូប ភាពតាំងពិព័រណ៍ផលិតផលចម្រុះមាន រយៈពេលជិត១សបា្ដហ៍នៅក្នុងបរិវេណ អនុវិទ្យាល័យគគីរ ស្ថិតក្នុងឃុំគគីរ ស្រុក កៀនស្វាយ ។
ការប្រគុំតន្ដ្រីដើម្បីលក់ផលិតផល គ្រឿងស្រវឹងក្នុងបរិវេណសាលានេះចាប់ផ្ដើមតាំងពីព្រលប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៦ គ្រោងនិងបញ្ចប់ ទៅវិញនៅ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ ។
បន្ទាប់ពីដឹងថាមានការប្រគុំតន្ដ្រី ដើម្បីលក់ផលិតផលប្រជាពលរដ្ឋបាន នាំគ្នាទៅមើលរកកន្លែងអង្គុយគ្មានតែក៏មានការរិះគន់ផងដែដោយសារទីតាំង នេះស្ថិតនៅក្នុងបរិវេណអនុវិទ្យាល័យ គគីរនៅជិតមន្ទីរពេទ្យបង្អែកកៀនស្វាយនៅចម្ងាយប្រហែល២០ម៉ែត្រពីសាលាបឋមសិក្សាគគីរ ។ សូម្បីតែអ្នកជំងឺដេក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកកៀន ស្វាយក៏ទទួលរងនូវការរំខានដោយការ ប្រគុំតន្ដ្រីផ្សព្វផ្សាយគ្រឿងស្រវឹងដែរ ។ សកម្មភាពបែបនេះកំពុងតែជះឥទ្ធពលអាក្រក់ណាស់ទៅលើអាជ្ញាធរដែនដី ។ ចំណែកប្រជាពលរដ្ឋក្នុងមូលដ្ឋានដាក់ លក់គ្រឿងហូបចុកនៅខាងក្រៅរបងក៏ ត្រូវបានគេដេញចេញដែររហូតក្លាយជាជម្លោះពាក្យសម្ដីទើបមេការកាងឱ្យក្រុមប្រគុំតន្ដ្រីយល់ព្រមឱ្យលក់នៅខាងក្រៅ។
ការប្រគុំតន្ដ្រីផ្សព្វផ្សាយលក់ផលិត ផលស្រាបៀលីអូនិងសឹង្ហានេះដែរបានធ្វើឱ្យមហាជនលើកឡើងថា បើយើងមិន ពិចារណាទេនោះឃើញថា ជាការតាំង ពិព័រណ៍លក់ផលិតផលចម្រុះតែធាតុពិតគឺជាការលក់ស្រាបៀរលីអូ និងសិង្ហាជ្រក ក្រោមលេសតាំងពិព័រណ៍ធ្វើឱ្យប៉ះពាល់ដល់អ្នកជំងឺការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្ស ។ ទោះបីជាផុត ម៉ោងរៀនក៏ដោយក៏បង្ហាញថា គណៈ គ្រប់គ្រងសាលានិងអាជ្ញាធដែនដីជាអ្នកគាំទ្រនូវសកម្មភាពផ្សព្វផ្សាយគ្រឿង ស្រវឹងនេះដែរ ។
អ្នកលក់ការ៉េមតាមរថយន្ដចល័ត ម្នាក់បានឱ្យដឹងថា លោកបានលក់ការ៉េម នៅខាងក្រៅបរិវេណប្រគុំតន្ដ្រីសោះ ស្រាប់តែមានបុគ្គលម្នាក់ដែលកាងនៅក្នុងកម្មវិធីចេញមកដេញតែលោកមិន ព្រមចេញនោះឡើយ ព្រោះលោកមិន បានលក់ដូរនៅលើដីរបស់ក្រុមហ៊ុន ឡើយគឺលក់នៅលើដីរបស់រដ្ឋហើយ កន្លែងនេះលោកលក់ជាប្រចាំហេតុអ្វី បានជាប្រើសិទ្ធិអំណាចរំលោភលើសិទ្ធិ របស់ប្រជាពលរដ្ឋទៅ ។ បន្ទាប់ពីកើត មានជម្លោះពាក្យសម្ដីរួចមកអ្នកកាងឱ្យក្រុមប្រគុំតន្ដ្រីយល់ព្រមឱ្យលក់ការ៉េម ទាំមិនសប្បាយចិត្ដ តែសូមប្រាប់ថាដី នេះជាដីរបស់រដ្ឋមិនអាចដេញប្រជា ពលរដ្ឋដោយគ្មានមូលហេតុត្រឹមត្រូវ នោះទេ ។
ពាក់ព័ន្ធនឹងការប្រគុំតន្ដ្រីផ្សព្វផ្សាយ ស្រាបៀរលីអូនិងសិង្ហាបៀរនៅក្នុងបរិវេណ អនុវិទ្យាល័យគគីរក្បែរមន្ទីពេទ្យបង្អែក កៀនស្វាយនេះដែរកាលពីរសៀលថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០១៦នគរវត្ដបាន ទំនាក់ទំនងទៅលោក អ៊ូ ឈាង អភិបាល ស្រុកកៀនស្វាយដើម្បីសុំការបកស្រាយថាហេតុអ្វីបានជាអាជ្ញាធរស្រុកអនុញ្ញាតឱ្យក្រុមហ៊ុនស្រាបៀរលីអូនិងសិង្ហាបៀរ ប្រគុំតន្ដ្រីលក់ស្រាបៀរនៅក្នុងសាលា ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល ។
ដោយឡែកលោកវរៈសេនីយ៍ឯក ប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយ បានប្រាប់តាមទូរស័ព្ទថា លោកមិនបាន ចុះហត្ថលេខាឱ្យក្រុមហ៊ុនប្រគុំតន្ដ្រីដើម្បីលក់ផលិតផលនោះឡើយតែបានបញ្ជូន កម្លាំងនគរបាលឱ្យទៅការពារសន្ដិសុខសណ្ដាប់ធ្នាប់នៅកន្លែងប្រគុំតន្ដ្រីនោះ ។ ការបញ្ជូនកម្លាំងឱ្យទៅការពារសន្ដិសុខមិនមែនមានន័យថា ទៅការពារឱ្យក្រុម ហ៊ុននោះទេគឺការពារសន្ដិសុខជូនប្រជា ពលរដ្ឋដែលមកកម្សាន្ដ ។
លោកអធិការបានបន្ដថា លោកបាន ឃើញមានលិខិតអនុញ្ញាតចុះហត្ថលេខាដោយអាជ្ញាធរខេត្ដកណ្ដាលហត្ថលេខា លោកអភិបាលស្រុក និងមេឃុំតែក្នុង លិខិតនោះបញ្ជាក់ថា តាំងពិព័រណ៍លក់ ផលិតផលចម្រុះមិនមែនឱ្យប្រគុំតន្ដ្រី លក់ស្រាបៀរនោះឡើយ ។ បើអីចឹងមែន នោះគឺខុសពីលិខិតអនុញ្ញាតហើយ តែ លោកគ្មានសិទ្ធិទៅហាមឃាតនោះទេ ចំណាត់ការយ៉ាងណានោះជាសមត្ថកិច្ច របស់អាជ្ញាធរខេត្ដ-ស្រុក ។
សូមបញ្ជាក់ថា បរិវេណអនុវិទ្យាល័យ គគីរមានទំហំធំទូលាយ ហើយត្រូវបាន ក្រុមហ៊ុនស្រាបៀរលីអូ និងសិង្ហាបៀរ យកធ្វើជាកន្លែងប្រគុំតន្ដ្រីស្ទើររៀងរាល់ ខែលក់ស្រាបៀរបស់ខ្លូនដោយមិនគិតពីផលប៉ះពាល់ដល់អ្នកជំងឺនិងសិស្សានុ សិស្សឡើយ ហើយអាជ្ញាធរស្រុកតែងតែ អនុញ្ញាតឱ្យរហូត ព្រោះក្រុមហ៊ុនស្រា បៀរនេះសុំច្បាប់តាំងពីថ្នាក់ខេត្ដទៅម្ល៉េះ។ ដូច្នេះគួរតែលោកអភិបាលខេត្ដកណ្ដាលពិចារណាសកម្មភាពបែបនេះកំពុងតែ ជះឥទ្ធិពលអាក្រក់មកលើអាជ្ញាធរដែនដី។ ហេតុអ្វីបានជាឱ្យក្រុមហ៊ុនស្រាបៀរលីអូ និងសិង្ហាបៀរយកទីធ្លាសាលារៀនដែល ជាកន្លែងផ្ដល់ចំណេះដឹងទៅផ្សព្វផ្សាយ គ្រឿងស្រវឹងទៅវិញ?
ប្រការនេះធ្វើឱ្យគ្រូបង្រៀននិងសិស្សានុសិស្សដែលកំពុងបង្រៀននិងរៀននៅ អនុវិទ្យាល័យគគីរក្នុងឃុំគគីរ ស្រុកកៀន ស្វាយ ខេត្ដកណ្ដាលជាង៤០០នាក់នាំ គ្នាតវ៉ាការប្រគំតន្ដ្រីរបស់ក្រុមហ៊ុនស្រាបៀរលីអូ(LEO)នៅក្នុងបរិវេណសាលា។
គ្រូបង្រៀនចំនួន២៣នាក់និងសិស្ស ចំនួន៤៤២នាក់នាំគ្នាផ្ដិតមេដៃប្រឆាំង នឹងការប្រគំតន្ដ្រីរបស់ក្រុមហ៊ុនស្រា បៀរលីអូ(LEO)ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ ។
គ្រូបង្រៀនមួយរូបក្នុងចំណោមគ្រូ បង្រៀនដែលផ្ដិតមេដៃចំនួន២៣រូបគឺ លោក ឡាច វ៉េត ថ្លែងថា ពួកលោកមិន ពេញចិត្ដនឹងការប្រគំតន្ដ្រីផ្សាយគ្រឿង ស្រវឹងនៅក្នុងបរិវេណអនុវិទ្យាល័យគគីរ បន្ដទៀតឡើយ ពិសេសការផ្សព្វផ្សាយ ស្រាបៀលីអូនោះ ។ លោកនិយាយថា យកគ្រឿងស្រវឹងយកអីមកដាក់សាលាអ៊ី ចឹងដោយគេមិនគិតពីផលប៉ះពាល់ ក្នុងសាលារៀនដល់ពេលខ្ញុំធ្វើដើម្បី ប្រយោជន៍រួមពេញចិត្ដអ៊ីចឹងហើយដូចជាមិនសូវជាជួយលោកគ្រូអ្នកគ្រូសោះ ហើយអាជ្ញាធរដែនដីហ្នឹង ខ្ញុំចង់និយាយ ថាខុសឆ្គងធ្ងន់ណាស់ ។ អត់ត្រូវយក គ្រឿងស្រវឹងអី អ៊ីអចឹងទេដូចចំនៀរខាងខ្ញុំ នៅគគីរកាលដែលយើងប្រគំលីអូលើកមុនក្មេងៗចេញមកខ្លះមានគ្រោះថ្នាក់ ស្លាប់អីក៏មានដែរ ។
លោកគ្រូអ្នកគ្រូទាំងនេះបញ្ជាក់ក្នុងញត្ដិមួយថា មូលហេតុនៃការតវ៉ាព្រោះ បន្ទាប់ពីការប្រគំតន្ដ្រីចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមករា របស់ក្រុមហ៊ុន ស្រាបៀរលីអូបានបន្សល់ទុកសំរាមជា ច្រើនដូចជាអំបែងដបស្រាបៀរនិងក្លិនស្អុយពីសំណល់ផ្សេងៗ ។
លោក ឡាច វ៉េត បន្ដថា លោកគ្រូ អ្នកគ្រូនិងសិស្សបានដាក់ស្នាមមេដៃ សិស្សជាង៤០០នាក់ទៅក្រសួងអប់រំ យុវជន និងកីឡា នាយករដ្ឋមន្ដ្រី និង ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៣ ខែកុម្ភៈ ដើម្បីឱ្យលុបចោលកម្មវិធីប្រគំតន្ដ្រីនោះ ប៉ុន្ដែកម្មវិធីនេះនៅតែអាចចាប់ផ្ដើម នៅថ្ងៃទី២៧ ខែកុម្ភៈ ។ លោកទទួលបាន ការឆ្លើយតបថាថ្នាក់លើជាអ្នកសម្រេច។
នាយកអនុវិទ្យាល័យគគីរលោក យឹម នីរ៉ា ឆ្លើយតបថា លោកមិនមែនជាអ្នក សម្រេចទេគឺអាជ្ញាធរដែនដីជាអ្នក សម្រេច ព្រោះកន្លែងនោះជាដីស្ដាតឬ កីឡដ្ឋានមិនមែនជារបស់សាលាទេ ។
ប្រធានមន្ទីរអប់រំខេត្ដកណ្ដាលលោក អ៊ុង តុលា ក៏បដិសេធថា ខាងលោកមិន ពាក់ព័ន្ធដែរ ខាងអាជ្ញាធរមូលដ្ឋានជា អ្នកអនុញ្ញាត ។ លោកបន្ថែមថា ខាង ក្រសួងក៏មិនគាំទ្រការផ្សព្វផ្សាយគ្រឿង ស្រវឹងនៅសាលាដែរ ។
មេឃុំគគីរលោក គង់ ឆេង មាន ប្រសាសន៍បញ្ជាក់ថា លោកមិនមែនជា អ្នកស្រេចតែឯងទេ ។ លោកថ្លែងថា ទីលានស្ដាតនេះគេហៅថាស្ដាតគគីរ ស្ដាតរបស់ស្រុក ។ ប៉ុន្ដែក្រោយមកហ្នឹង នៅជិតស្ដាតហ្នឹងគេមានសង់អគារសិក្សារបស់សិស្ស ហើយការរៀបចំនេះគេ មិនបានទៅរៀបចំឱ្យទៅជិតសិស្សនោះ ដែរគឺយើងដាក់ឱ្យដាច់ឆ្ងាយពីសិស្ស។ ប៉ុន្ដែទីលានហ្នឹងវាអត់មានរបងសម្រាប់សាលាអត់មានរបងសម្រាប់ស្ដាតទេ។ អ៊ី៉ចឹងវាលក្ខណៈជារួម ៕
ដោយ៖ សណ្ដោស