នាយករដ្ឋមន្ត្រីវៀតណាមយល់ព្រមឱ្យរដ្ឋបាលរដ្ឋធានីហាណូយ និង ហៃផុង អាចទិញវ៉ាក់សាំងដោយខ្លួនឯង

ចែករំលែក៖

ចំពោះសំណើទិញវ៉ាក់សាំងដោយខ្លួនឯងដើម្បីបានចាក់ជូនពលរដ្ឋក្នុងតំបន់ទាន់ពេលវេលា នាយករដ្ឋមន្ត្រីវៀតណាម បានសម្រេចឲ្យទីក្រុងហាណូយនិង ទីក្រុងហៃផុង អាចទិញវ៉ាក់សាំងប្រឆាំងកូវិដ-១៩ ដោយខ្លួនឯង។
នាយករដ្ឋមន្ត្រី ង្វៀង សឹងភុក បានផ្តល់ការអនុញ្ញាតដល់ទីក្រុងហាណូយ និង ហៃផុង អាចទិញវ៉ាក់សាំងដោយខ្លួនឯង។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីបានស្នើដល់ក្រសួងសុខាភិបាលជួយណែនាំក្នុងការទិញវ៉ាក់សាំង ។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល នឹងរៀបចំចាក់វ៉ាក់សាំងជូនពលរដ្ឋ ពិសេសគឺបុគ្គលងាយរងគ្រោះមុនគេ តាមសេចក្តីសម្រេចរបស់ ក្រសួងសុខាភិបាល ។ ជាមួយគ្នានោះដែរ ក៏បានជំរុញឲ្យបង្កើនសកម្មភាពទប់ស្កាត់ការឆ្លងប្រកបដោយប្រសិទ្ធភាពបំផុត ។
នៅថ្ងៃទី២៥ខែកុម្ភៈនេះដែរវៀតណាមបានរកឃើញករណីឆ្លងកូវិដ-១៩ ចំនួន៩នាក់ ក្នុងនោះមាន៧នាក់ក្នុងសហគមន៍ ស្ថិតនៅខេត្តហាយយ៉ង និងម្នាក់ទៀតនាំចូលពីក្រៅ។ បច្ចុប្បន្នវៀតណាមមានករណីឆ្លងកូវីដ១៩ ២.៤២០នាក់ ។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលស្នើរដ្ឋាភិបាលអនុម័តវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួនពីរទៀតរបស់អាមេរិកនិងរុស្ស៊ី ដើម្បីមានវ៉ាក់សាំងគ្រប់គ្រាន់ចាក់ជូនពលរដ្ឋ។ វ៉ាក់សាំង ដែល ក្រសួងសុខាភិបាលបានស្នើ គឺModerna របស់អាមេរិកនិងវ៉ាក់សាំង JSC Generium របស់ រុស្ស៊ី៕ ដោយ សាធី

...

រូបភាព៖ suckhoedoisong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print