ផ្លូវបេតុងមួយខ្សែទៀតក្នុងក្រុងកំពតនឹងត្រូវសាងសង់ឲ្យរួចរាល់នៅមុនថ្ងៃចូលឆ្នាំខ្មែរ

ចែករំលែក៖

ខេត្តកំពត ៖ ដើម្បីកែលម្អសោភ័ណ្ឌភាពក្រុង សម្រួលការកកស្ទះចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងកំពតឲ្យកាន់តែប្រសើរថែមទៀត រដ្ឋបាលខេត្តកំពតបាននឹងកំពុងស្ថាបនាសាងសង់ផ្លូវបេតុងមួយខ្សែទៀតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ដែលគម្រោងនេះ កំណត់សាងសង់ឲ្យរួចរាល់នៅមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។

នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២១លោកជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្រុង សង្កាត់ ចុះពិនិត្យដល់ការដ្ឋានគំរោងកសាងផ្លូវបេតុងសរសៃដែកមួយខ្សែស្ថិតក្នុងសង្កាត់កំពង់បាយក្រុងកំពត ខេត្តកំពត ។

ក្នុងឱកាសនោះលោក ជាវ តាយ អភិបាលខេត្ត បានណែនាំដល់ជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងក្រុមហ៊ុនសាងសង់ ធ្វើយ៉ាងណា សហការគ្នាកសាងសង់គម្រោងផ្លូវមួយខ្សែ នេះ ឲ្យបានល្អ ប្រកបដោយលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងត្រូវពន្លឿនការសាងសង់ឲ្យ រួចរាល់មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print