លោក​ សុខ​ ពេញវុធ​ ដឹកនាំមន្ត្រីចុះធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសការអ៊ុតកៅស៊ូ ប្រភេទAC​ ក្នុងមូលដ្ឋាន​

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ នៅវេលាម៉ោង​ ១១​ និង១៥នាទីព្រឹកថ្ងៃទី២៦​ ខែកុម្ភៈ​ ​ឆ្នាំ​២០២១នេះ បន្ទាប់ពីដឹកនាំមន្ត្រីចុះត្រួតពិនិត្យនិងលើកទឹកចិត្តកងកម្លាំងដែលប្រចាំការការពារនៅតាមទីតាំងទាំង៩​ ដែលបានបិទ ដោយសារមានការពាក់ពន្ធ័ទៅនឹងព្រឹត្តិការណ៍២០កុម្ភៈរួចមក។

លោក​ សុខ​ ពេញវុធ​ ក៏បានបន្តដឹកនាំមន្ត្រីចុះធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសការអ៊ុតកៅស៊ូ ប្រភេទACកំរាស់ ០៥សង់ទី​ម៉ែត្រ លើមហាវិថីព្រះនរោត្តម ចាប់ពីរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដល់វិមានឯករាជ្យ ដែលជាគំរោងអភិវឌ្ឍរបស់រដ្ឋបាលរាជធានីភ្នំពេញ។

លោកអភិបាល​ខណ្ឌ​ បន្តថា​ បើទោះបីជារាជធានីភ្នំពេញក្នុងពេលនេះ កំពុងតែជាប់រវល់មមាញឹកខ្លាំងលើការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ក្នុងព្រឹត្តិការ២០កុម្ភៈ​យ៉ាងណាក្តី ក៏លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅតែបន្តយកចិត្តទុកដាក់និងបន្តជំរុញល្បឿននៃការអភិវឌ្ឍរាជធានីភ្នំពេញ ប្រកបដោយនិរន្តរភាពយ៉ាងសកម្មជាទីបំផុត និងមិនមានការរាំងស្ទះឡើយ។ អរគុណសន្តិភាព !៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print