នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រុមហ៊ុនទូរសព្ទ័ចល័ត Mobitel, Metfone និង Smart ទប់ស្កាត់កូវីដ-១៩

ចែករំលែក៖

ភ្នំពេញ, នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រុមហ៊ុនទូរសព្ទ័ចល័ត Mobitel, Metfone និង Smart ក្នុងការសហការណ៍ ក៏ដូចជាជួយជ្រោមជ្រែងផ្នែកបច្ចេកទេស ដោះស្រាយនូវរាល់បញ្ហានានាកន្លងមក របស់ប្រពន្ធ័ទូរសព្ទ័ទាន់ហេតុការណ៍លេខ #១១៥ ជាពិសេសការមិនយកថ្លៃសេវាក្នុងការ Forward call ទៅកាន់លេខទូរសព្ទ័របស់មន្រ្តីកាន់

ទូរសព្ទ័ទាន់ហេតុការណ៍លេខ ១១៥ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលសង្ឃឹមយ៉ាងមុតមាំថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាក្រុមហ៊ុនទូរសព្ទ័ចល័តទាំងបី នឹងបន្តជួយគាំទ្រ និងពិនិត្យនូវរាល់បញ្ហាបច្ចេកទេសនានា ដើមី្បធានាបាននូវការហៅចូលពីសាធារណៈជន មកកាន់លេខទូរសព្ទ័ទាន់ហេតុការណ៍លេខ ១១៥ បានដោយរលូន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print