លោក​ ស​ សុខា​ ថវិកាប្រចាំខែកុម្ភៈ បានយក​មកប្រគល់ដល់ក្មួយកំព្រាឪពុកម្តាយពីរនាក់បងប្អូន នៅឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ

ចែករំលែក៖

ខេត្ត​ព្រៃវែង៖​ បេីតាមការ​ការបញ្ជាក់ពីលោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​ ​និង​កីឡា​ នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ បានឲ្យដឹងថា​ សមាជិកក្រុមការងារ ស.ស.យ.ក. លោកស្រី ខៀវ ធាវី ក្រុមការងារ​ចុះជួយស្រុកស្វាយអន្ទរ តំណាងលោក ទូច វណ្ណៈ ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ និងក្រុមការងារ ព្រមទាំង ស.ស.យ.ក. ស្រុក នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ​២០២១នេះ​ បាននាំយកថវិកាប្រចាំខែរបស់លោក​ និងក្រុមគ្រួសារចំនួន ១០០ដុល្លារ និងអង្ករ ២៥គីឡូក្រាម ប្រគល់ជូនក្មួយកំព្រាឪពុកម្តាយពីរនាក់បងប្អូន នៅក្នុងភូមិឫស្សីធ្លក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។

ក្នុងសំណេររបស់លោក​ ស​ សុខា​ បានបញ្ជាក់ថា​ ដោយក្តីអាណិតជាពន់ពេកចំពោះក្មួយកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូន ខ្ញុំ និងក្រុមគ្រួសារ សម្រេចជួយឧបត្ថម្ភថវិកាប្រចាំខែ ចំនួន ១០០ដុល្លារ ក្នុង ១ខែជារៀងរាល់ខែ។ សម្រាប់ខែកុម្ភៈនេះ ជាខែទី៣ ហើយ ដែលក្រុមការងារបាននាំយកថវិកាប្រចាំខែរបស់ខ្ញុំ និងក្រុមគ្រួសារ ទៅប្រគល់ជូនក្មួយកំព្រាទាំងពីរ ។

រដ្ឋលេខាធិការ​ក្រសួង​អប់រំ​រូបនេះ​ បន្ថែមថា​ ក្មួយកំព្រាទាំងពីរនាក់បងប្អូន កូនស្រីច្បង អាយុ ៥ឆ្នាំ និងកូនប្រុសប្អូន អាយុ ៣ខែ ត្រូវបានឪពុកម្តាយស្លាប់ចោល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ​ ដោយឧបទ្ទវហេតុឆក់ខ្សែភ្លើង បណ្តាលឲ្យស្លាប់ទាំងពីរនាក់ប្តីប្រពន្ធ ។

បច្ចុប្បន្នក្មេងទាំងពីរ រស់នៅជាមួយជីតាសាច់ឆ្ងាយ ក្នុងភូមិឃុំខាងលើ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print