ខេត្តបាត់ដំបង, នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានអញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ លោកអនុសេនីយ៍ឯក មៀន សំណាង ជំនួយការ ការិយាល័យអភិវឌ្ឍន៍ ដែលមានជំងឺកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យយោធភូមិភាគទី៥ (ពពីរ)។
ក្នុងឱកាសនោះដែរលោកមេបញ្ជាការ បាននាំយកថវិកាដែលបានមកពីការជួយឧបត្ថម្ភរបស់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ផ្តល់ជូនរួមមាន៖ថវិកា ២,០០០,០០០រៀល ទឹកដោះគោឆៅ ៤យួរ ទឹកបរិសុទ្ធ ១កេស និងបានឧបត្ថម្ភថវិកា ៥០,០០០ រៀលដល់យោធិនកំពុងសម្រាកព្យាបាលក្បែរគ្នាផងដែរ។
ឧត្តមសេនីយ៍ត្រី ហួម ខ្វែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមឲ្យបន្តនូវវប្បធម៌ ចែករំលែកជួយគ្នាទៅវិញទៅមក នេះបង្ហាញឲ្យឃើញនូវសាមគ្គីភាពដ៏រឹងមាំក្នុងជួរកងកម្លាំង ហើយលោកមេបញ្ជាការ បានជូនពរយោធិនដែលកំពុងសម្រាកព្យាបាលជំងឺនៅពេលនេះ សូមឆាប់ជាសះស្បើយ និងបានត្រឡប់ទៅបំពេញភារកិច្ចជូនអង្គភាពវិញ៕
ដោយ, សិលា