ភ្នំពេញ, ក្រសួងទេសចរណ៍សូមជម្រាបជូន លោក លោកស្រីអភិបាល ជ្រាបថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវី៨-១៩ (COVID-19) ក្នុងអំឡុងពេលព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ រាល់សកម្មភាពអាជីវកម្ម សេវាកម្ម ក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារនៅទូទាំងរាជធានី-ខេត្ត ត្រូវផ្អាកសកម្មភាពជាបណ្តោះ អាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
អាស្រ័យហេតុនេះ សូមលោក លោកស្រីអភិបាល ចាត់ចែង អនុវត្តតាមសមត្ថកិច្ច ឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ, សិលា
...