តារាភាពយន្តហុងកុងជើងចាស់ ក្នុងរឿងជាច្រើនដើរតួជាពូ ឬឪពុករបស់ទិនហ្វី​ បានទទួលមរណភាព ដោយសារជំងឺមហារីក

ចែករំលែក៖

អន្តរជាតិ​៖ លោកអ្នកប្រហែលជាស្គាល់ច្បាស់ហេីយតារាភាយន្តហុងកុងជើងចាស់ដ៏ល្បីឈ្មោះម្នាក់គឺលោក Ng Man-tat ក្នុងរឿងជាច្រើន​ គឺលោកដើរតួជាពូ ឬឪពុករបស់ទិនហ្វី​ ។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​ណាស់​ តារាភាយន្តហុងកុងជើងចាស់រូបនេះ​ នៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១​ បានទទួលមរណភាពន ក្នុងវ័យ៧០ឆ្នាំ។

បើតាមមិត្តជិតស្និទ្ធរបស់លោក Ng ត្រូវ​បានសារព័ត៌មាន Taiwan News ដកស្រង់​ចេញផ្សាយ​ បានឲ្យដឹងថា លោក Ng Ng Man-tat បានទទួលមរណភាពហើយ នៅមន្ទីរពេទ្យ Union ក្នុងទីក្រុងហុងកុង កាលពីវេលាល្ងាចថ្ងៃសៅរ៍ទី២៧​ កុម្ភៈ​ម្សិលមិញ​នេះ បន្ទាប់ពីរូបលោកត្រូវបានពិនិត្យរកឃើញថា មានជំងឺមហារីកថ្លើមកាលពីប៉ុន្មានខែមុន។ ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពសុខភាពរបស់លោក Ng គឺបានធ្លាក់ចុះទន់ខ្សោយស្រាប់ទៅហើយ។

សូមជម្រាបថា លោក Ng Man-tat មានដើមកំណើតមកពីខេត្ត Fujian នៃប្រទេសចិន ហើយលោកបានប្រឡូកចូលក្នុងអាជីពជា តារាសម្តែងខ្សែភាពយន្តហុងកុង នៅអាយុ២២ឆ្នាំ។

គួរបញ្ជាក់ថា​ ជាទូទៅលោក Ng Man-tat ត្រូវគេស្គាល់ថា ជាដៃគូសម្តែងជាមួយកំពូលតារាភាពយន្តហុងកុងជើងចាស់ម្នាក់ទៀត គឺលោក Stephen Chow ហៅ ទិនហ្វី ដោយអ្នកទាំងពីរបានសម្តែងរួមគ្នា នៅក្នុងខ្សែភាពយន្តហុងកុងបែបកំប្លែង ដែលល្បីៗជាច្រើន។ ចំណែក​រឿងចុងក្រោយដែលលោក Ng Man-tat និងលោក Stephen Chow បានសម្តែងរួមគ្នាគឺ ភាពយន្ត Shaolin Soccer កាលពីពីរទសវត្សរ៍មុន៕ដោយ​៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print