ភ្នំពេញ ៖ ដោយសារកត្តាមនុស្ស បើកបរខ្វះការប្រុងប្រយ័ត្ន បង្កជាគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូកង់បីឥណ្ឌា បើកបុករះម៉ូតូ រួមទាំងកង់ បណ្តាលឱ្យម៉ូតូកង់បីក្រឡាប់ផ្ងាជើង ដោយបុរស២នាក់រងរបួសធ្ងន់។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ជិតម៉ូតូ១គ្រឿង ម៉ាក ហុងដាC125 ស៊េរី2014 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-0625 រួមទាំងបុរសម្នាក់ជិះកង់មួយគ្រឿងទៀត បានធ្វើដំណើរតាមបណ្តោយ មហាវិថី សហព័ន្ធរុស្សី ទិសដៅពី លិច ទៅ កើត ខណៈពេលមកដល់ចំណុចក្បែគល់ស្ពានអាកាស ៧មករា ស្រាប់តែមានម៉ូតូកង់បីឥណ្ឌា មួយគ្រឿង ពណ៍ស ពាក់ស្លាក់លេខ ភ្នំពេញ 1HT-6174 បើកបរដោយបុរសម្នាក់ ទិសដៅពីក្រោយម៉ូតូ និង កង់ ដោយខ្វះការប្រុងប្រយ័ត្ន បើករេពេញផ្លូវ ក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតបុករះម៉ូតូ និង កង់នៅខាងមុខ ពេញទំហឹង បង្កឱ្យម៉ូតូកង់បីឥណ្ឌា ក្រឡាប់លើម៉ូតូ បណ្តាលម្ចាស់ ម៉ូតូ និង ម្ចាស់កង់បីឥណ្ឌា រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការវាស់វែងយកម៉ូតូកង់បី ម៉ូតូ និង កង់ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រងចាំការដោះស្រាយនៅពេលក្រោយតាមនីតិវិធីច្បាប់៕ដោយ៖រ៉ារ៉ា