ថ្ងៃមួយ នៅលើវាលមួយនារដូវក្ដៅ កណ្ដូបមួយក្បាលកំពុងលោត បន្លឺសំឡេង និងច្រៀងចម្រៀងតាមសប្បាយរបស់ខ្លួន។ រំពេចនោះមានស្រមោចមួយបានវារឆ្លងកាត់ទីនោះ។ ស្រមោចកំពុងប្រឹងប្រែងរែកសែងពាំគ្រាប់ពោតយកទៅដាក់នៅសំបុករបស់វា។
កណ្ដូបពោលឡើងថា ៉ហេតុអ្វីមិនមកជជែករាំច្រៀងលេងជាមួយនឹងខ្ញុំ ជាជាងធ្វើការងារលំបាកៗទាំងនោះ។
ស្រមោចតប ៉ខ្ញុំរវល់ដឹកជញ្ជូនអាហារសម្រាប់រដូវធ្លាក់ព្រឹលណា៎! ខ្ញុំសុំណែនាំឯងឲ្យធ្វើអ៊ីចឹងដែរ!។៉
កណ្ដូបឆ្លើយមកវិញ ៉ហេតុអ្វីត្រូវគិតដល់រដូវរងា ឯណាឯណីណោះទៅវិញ? យើងមានអាហារគ្រប់គ្រាន់ហើយសម្រាប់ពេលនេះ។៉
ស្រមោចមិនស្ដាប់តាមកណ្ដូបទេ គិតតែបន្ដការងាររបស់វាតទៅទៀត។ លុះនៅពេលរដូវរងាមកដល់ កណ្ដូបមិនមានអ្វីស៊ី គិតក្នុងចិត្តថាខ្លួននឹងស្លាប់ដោយសេចក្ដីស្រែកឃ្លាននោះមិនខាន។ វាបានឃើញស្រមោចបែងចែកអាហារចេញពីឃ្លាំងអាហាររបស់ខ្លួន ទើបកណ្ដូបយល់ថា ហេតុអ្វីស្រមោចប្រឹងប្រែងនៅគ្រាមុនម៉្លេះ?
រឿងនេះបង្កប់អត្ថន័យឲ្យមនុស្សចេះគិត “ធ្វើការថ្ងែនេះ ដើម្បីប្រមូលផលនៅថ្ងៃស្អែក” ៕
ស្រាវជ្រាវពីឯកសារដើមនិងកែសម្រួលដោយ÷
ចៅតាជេត