ភ្នំពេញ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនជនសង្ស័យជើងខ្លាំងម្នាក់ទៅតុលាកាដើម្បីចាត់ការបន្តខណៈជននេះធ្លាប់ជាប់គុកចំនួន៣ដងរួចមកហើយ។
លោកប៊ុន សត្យា នាយការរិយានគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានឲ្យដឹងថា៖ កាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១៩ និង ០០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងចាប់យកម៉ូតូចំនួន ០២ គ្រឿង ដែលមួយគ្រឿងជាមធ្យោបាយជិះធ្វើសកម្មភាព ពាក់ព័ន្ធបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចមុខភោជនីយ៍ដ្ឋានឬស្សីផ្អែម ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១៦ និង ៣០ នាទី បញ្ជូនមក
ការិយាល័យចាត់ការតាមនីតិវិធីមាន ៖
-ឈ្មោះ សេង វ៉ាន់ធី ហៅ ធីហើម ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ មិនពិតប្រាកដ
-មានទីលំនៅផ្ទះលេខអា០៦ ផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
វត្ថុតាងចាប់យក
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ លេខតួ លេខម៉ាស៊ីន៥៨៨០៩៤១ ពាក់ស្លាកលេខ ភ្នំពេញ១IN-០៤០៧ ចំនួន ០២ គ្រឿង ជាមធ្យោបាយជិះធ្វើសកម្មភាព
-ម៉ូតូម៉ាកហុងដាស្កុបពីអាយ ពណ៌ស សេរីឆ្នាំ ២០២០ លេខតួ លេខម៉ាស៊ីន ៨២០២៨៩៤ ពាក់ស្លាកលេខ ភ្នំពេញ ១IO-៤៤១៤
ជនរងគ្រោះ
-ឈ្មោះ ហេង ស្រីមុំ ភេទ ស្រី អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ
-មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៤១ ផ្លូវលំ ភូមិព្រៃលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ
សម្ភារៈបាត់បង់
-កាបូបចំនួន ០១ ,ប្រាក់ដុល្លារចំនួន ១៤,៣០០ដុល្លារអាមេរិក(មួយម៉ឺនបួនពាន់បីរយដុល្លារអាមេរិក) ,ខ្សែកមួយខ្សែ , ទូរសព្ទ័ដៃម៉ាកអាយហ្វូនមួយគ្រឿង និងសៀវភៅធនាគារចំនួន ០១ ក្បាល
សូមបញ្ជាក់ថាជនសង្ស័យឈ្មោះ សេង វ៉ាន់ធី ហៅ ធី ហៅ ពៅ ហៅ ធីហើម គឺជាមុខសញ្ញាដែលប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស យ៉ាងសកម្ម និង ច្រើនករណីក្នុងរាជធានីភ្នំពេញកន្លងមកហើយធ្លាប់ជាប់ពន្ធនាគារចំនួន០៣លើកមកហើយគឺនៅក្នុងឆ្នាំ២០១៣,២០១៥និង២០១៩ ។
ហេតុការណ៏ៈ កាលពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១៦ និង ៣០ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចមុខភោជនីយ៍ដ្ឋានឬស្សីផ្អែម ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០២ នាក់ ជិះម៉ូតូចំនួន ០២ គ្រឿង គឺនៅពេលជនរងគ្រោះជិះម៉ូតូកង់បីមកដល់ចំណុចកើតហេតុខាងលើ ពេលនោះជនសង្ស័យបានឃើញក៏ជិះម៉ូតូចូលទៅជិតហើយធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះបានសម្រេច រួចជិះម៉ូតូគេចខ្លួន បាត់អស់ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា