ភ្នំពេញ ៖ បើតាម សេចក្តីជូនដំណឹង រដ្ឋបាល រាជធានី ភ្នំពេញ នៅ ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១ បាន បញ្ជាក់ថា រដ្ឋបាល រាជធានី ភ្នំពេញ នឹង ឧបត្ថម្ភ ថវិការបស់ រាជរដ្ឋាភិបាល ជូនបងប្អូន ប្រជាពលរដ្ឋ ដែល ធ្វើចត្តាឡី ស័កទាំងអស់នៅរាជធានីភ្នំពេញក្នុង ១ គ្រួសារទទួលបានថវិកាចំនួន២ ម៉ឺនរៀលក្នុង ១ ថ្ងៃ រយៈពេល១៥ថ្ងៃសរុបចំនួន៣០ ម៉ឺន រៀល និងអង្ករ ទម្ងន់២០ គីឡូក្រាម ដោយ រដ្ឋបាល រាជធានី ភ្នំពេញ នឹង ផ្តល់ជូន បងប្អូន ប្រជាពលរដ្ឋ ដែលមាន លក្ខណៈសម្បត្តិ ទាំង ០៤ ។
យោងតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា នា ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១ ក្នុង ការជួយ សម្រួល ដល់ ជីវភាពរបស់បងប្អូន ប្រជាពលរដ្ឋ ដែលមាន ការពាក់ព័ន្ធ ដោយផ្ទាល់ នឹង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រដ្ឋបាល រាជធានី ភ្នំពេញ សូម ជម្រាប ជូនដំណឹង ដល់ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ក្នុង រាជធានី ភ្នំពេញ ឱ្យបាន ជ្រាបថា រដ្ឋបាល រាជធានី ភ្នំពេញ នឹង ឧបត្ថម្ភ ថវិកា របស់ រាជរដ្ឋា ភិបាលជូនបងប្អូន ប្រជាពលរដ្ឋ ដែល ធ្វើចត្តាឡីស័កទាំងអស់ នៅ រាជធានី ភ្នំពេញ ក្នុង១ គ្រួសារទទួលបានថវិកាចំនួន២ ម៉ឺនរៀល ក្នុង១ ថ្ងៃរយៈពេល១៥ ថ្ងៃសរុប ចំនួន ៣០ ម៉ឺន រៀល និង អង្ករទម្ងន់២០ គីឡូក្រាម ដោយ រដ្ឋបាល រាជធានី ភ្នំពេញ នឹង ផ្តល់ជូន បងប្អូន ប្រជាពលរដ្ឋ ដែលមាន លក្ខណៈសម្បត្តិទាំង០៤ ដូចខាងក្រោម៖ ១-អ្នកពាក់ព័ន្ធ ផ្ទាល់ ជាមួយនឹង ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ។ ២- អ្នកដែលបានទទួលការធ្វើតេស្តហើយ លទ្ធផល អវិជ្ជមាន ។ ៣- អ្នក ដែល ធ្វើចត្តាឡីស័ក នៅតាមផ្ទះ និងសណ្ឋាគារ ៤- អ្នកដែលមាន ជីវភាព ខ្វះខាត ។
ព័ត៌មានបន្ថែមសូមបងប្អូនប្រជាពលរដ្ឋទាក់ទងតាមទូរស័ព្ទលេខ ០៧៧ ៦៣៧ ៧៧៧, ០១១ ៨៤៨ ៦៨៧, ០១២ ៥១ ៣ ៧៨៤, ០១២ ៩៩៨ ១២៧ ។ រដ្ឋបាល រាជធានី ភ្នំពេញ មានក្តីសង្ឃឹម ជឿជាក់ថា បងប្អូន ប្រជាពល រដ្ឋ ទាំងអស់ដែលជាប់ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សហការអនុវត្តតាម ខ្លឹមសារខាងលើដោយស្មារតី ទទួលខុសត្រូវ ខ្ពស់ ៕
សំរិត