អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ប្រកាសបដិសេធ ព័ត៌មានដែលបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក រឿងរុះរោងការ គឺជាព័ត៌មានក្លែងក្លាយបំពុលបោកប្រាស់គ្មានការពិត

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ ក្រុមការងារ នៃ អធិការរដ្ឋាននគរបាលស្រុកព្រៃឈ សូមគោរពជំរាបជូន ជូនជ្រាប និងសូមធ្វើការបដិសេធន៍ ចំពោះ គណនីហ្វេសបុកផេក ឈ្មោះ សារព័ត៌មានជាន់ខ្ពស់ ដែលបានធ្វើការចុះផ្សាយកាលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២១ និងមានការចែករំលែកបន្តបន្ទាប់ដោយ
គណនីហ្វេកបុកឈ្មោះ​ khmer Empire , Share Kh និង facebook page មួយចំនួនទៀត ដោយមានខ្លឹមសារទាំងស្រុង: “គួរឱ្យសោកស្តាយណាស់! ពិធីរៀបអាពាហ៍ពិពាហ៍មួយនៅខេត្តកំពង់ចាម គ្រាន់តែកាត់សក់ហើយភ្លាម សមត្ថកិច្ចឱ្យរុះរើរោងចេញវិញភ្លាម ដោយសារតែកាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលនៅថ្ងៃនេះសមត្ថកិច្ចបានធ្វើការរុះរើរោងការមួយកន្លែង ដោយអនុញ្ញាតឱ្យរៀបចំកម្មវិធីត្រឹមតែហែរជំនូន និងកាត់សក់តែប៉ុណ្ណោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលករណីចុះរុះរើរោងការនេះបានកើតឡើងនៅក្នុងមូលដ្ឋានភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម” ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានចាត់ក្រុមការងារ ចុះធ្វើការអង្កេតស្រាវជ្រាវចំពោះករណីខាងលើនេះ ជាលទ្ធផល:
– យោងតាមការសាកសួរ និង ការអះអាងពីអាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋនៅចំណុចភូមិឃុំខាងលើ បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី ២២ រហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២១ កន្លងមកនេះ គឺមិនមានការរៀបចំពិធីមង្គលការ ឬ ពិធីជប់លៀងឡើយ ។
តាមការអះអាងរបស់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន បានបញ្ជាក់ថា នៅថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២១ កន្លងមកនេះ គឺមិនមានការរៀបពិធីមង្គលការនៅចំណុចភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ ឡើយ ។

#ដូចបានគោរពជម្រាបជូន និង ជូនជ្រាប សូមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទទួលជ្រាប និង គណនីហ្វេសបុកផេក ឈ្មោះ សារព័ត៌មានជាន់ខ្ពស់, khmer Empire , Share Kh និង facebook page មួយចំនួនទៀត សូមជ្រាបជាព័ត៌មាននិង សូមកែតម្រូវខ្លឹមសារដែលបានចុះផ្សព្វផ្សាយឡើងវិញ ៕

...

វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print