ក្រសួងសុខាភិបាលបានប្រកាសថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ២៤នាក់​ និងមានករណីជាសះស្បេីយចំនួន​ ០១នាក់​

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី២ ខែមិនាឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ២៤នាក់​ និងមានករណីជាសះស្បេីយចំនួន​ ០១នាក់​ នៅថ្ងៃទី១ ខែមិនាឆ្នាំ២០២១។

ក្នុងនោះករណឺវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ៖ សរុបចំនួន ២៤នាក់ ដែលជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍រួមមាន:
– ស្ត្រីជនជាតិចិន អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
សម្គាល់៖ បច្ចុប្បន្នអ្នកជំងឺ ០១នាក់ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកណ្តាល។
– បុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
– ស្ត្រីជនជាតិខ្មែរ អាយុ ៤៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ
– ស្ត្រីជនជាតិចិន អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់ រាជធានីភ្នំពេញ។
– ស្ត្រីជនជាតិចិន អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
– បុរសជនជាតិចិន អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
– បុរសជនជាតិខ្មែរ អាយុ ៥៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

សម្គាល់ ៖ បច្ចុប្បន្នអ្នកជំងឺ ០៦នាក់ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលចត្តាឡី
– ស្ត្រីជនជាតិវៀតណាម អាយុ ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
– បុរសជនជាតិចិន អាយុ ៤២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
– បុរសជនជាតិចិន អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
– ស្ត្រីជនជាតិវៀតណាម អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
– ស្ត្រីជនជាតិចិន អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
– ស្ត្រីជនជាតិចិន អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
– ស្ត្រីជនជាតិវៀតណាម អាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
– ស្ត្រីជនជាតិចិន អាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
– បុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ។
-បុរសជនជាតិចិន អាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ។
– ស្ត្រីជនជាតិចិន អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
– ស្ត្រីជនជាតិវៀតណាម អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
– បុរសជនជាតិចិន អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ។
– បុរសជនជាតិចិន អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
– ស្ត្រីជនជាតិចិន អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
– ស្ត្រីជនជាតិចិន អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
– បុរសជនជាតិចិន អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សម្គាល់៖ បច្ចុប្បន្នអ្នកជំងឺ ១៧នាក់ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្ត ព្រះសីហនុ។
ដោយឡែកមានករណ៏ជាសះស្បើយ ៖ ចំនួន ០១នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ:
– បុរសជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ឃុំវត្តអង្គត្បូង ស្រុកបន្ទាយមាស ខេត្តកំពត បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print