ខេត្តកំពង់ចាម ៖ អាជ្ញាធរស្រុកចំការលើនៅថ្ងៃចន្ទ ៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៥:០៥នាទី បានណែនាំឱ្យសមត្ថកិច្ចនិងគ្រូពេទ្យជំនាញចុះទៅយកប្រជាពលរដ្ឋចំណាកស្រុក២នាក់បន្ទាប់ពីប៉ុស្ដិ៍នគរបាលរដ្ឋបាលចំការអណ្ដូងបានទទួលសេចក្ដីរាយការណ៍ពីលោកមេភូមិ២២ រាយការណ៍មកថា មានប្រជាពលរដ្ឋចំណាកស្រុកមកលេងផ្ទះហើយពួកគេបុគ្គលិកធ្វើការនៅកាស៊ីណូ ឈ្មោះ ជឺងឡុង ប៉ាវលេងនៅខេត្តព្រះសីហនុ ។
ពលរដ្ឋចំនួន២នាក់ខាងលើទី១-ឈ្មោះ ណែម ស្រីនាង ភេទស្រីអាយុ២២ឆ្នាំ ។
ទី២-ឈ្មោះ ណែម ស្រីនោច ភេទស្រី អាយុ១៩ឆ្នាំ ទាំងពីរនាក់ជាបងប្អូននឹងគ្នា រស់នៅភូមិ២២ ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម បានមកដល់លំនៅឋាននាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៥:០០នាទី ។
បច្ចុប្បន្នអ្នកទាំង២នាក់ខាងលើត្រូវបានអាជ្ញាធរ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកចំការលើបញ្ជូនទៅធ្វើចត្ដាឡីស័ក នៅខេត្តកំពង់ចាម ៕
វណ្ណៈ