មេខ្លោងឈ្មួញឈើ(ណុប ឌី) អត់ហ៊ានចេញឈើយប់មិញមកស្រុកឱរ៉ាល់ ខណៈសមត្ថកិច្ចជាច្រើនស្ថាប័នត្រៀមបង្ក្រាប !

ចែករំលែក៖

ខេត្តកំពង់ស្ពឺ, តាមគម្រោងនៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ មេឈ្មួញឈើឈ្មោះឌីបានឲ្យកូនចៅរបស់ខ្លួន យកឡើងស្ទូចខ្នាតតូចមួយគ្រឿងគ្រឿងបម្រុងទៅលើកឈើ នៅតំបន់ជាំ ក្នុងឃុំតាសាល ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង៦និង ៤៧ នាទីព្រលប់ថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១។

គម្រោងប្រមូលឈើនេះ, គឺឈ្មួញឈ្មោះ (ណុប ឌី) បានឲ្យអ្នកមើលផ្លូវ សិក្សាអំពីមនុស្សប្លែកមកពីខាងក្រៅ ដើម្បីជាឱកាសរបស់ខ្លួនដឹកឈើចេញ។ ក្នុងនោះឲ្យមេការរបស់ខ្លួនជិះរថយន្តម៉ាក camry ឆ្លាម ពណ៍ត្រីឆ្លូញ ហ្នឹងឡានបាឡែនពណ៌ខ្មៅរបស់នគរបាលនាយរងប៉ុស្តិ៍សង្កែសាទប បើកមើលផ្លូវ ។ តែទីបំផុត ! អាចសមត្ថកិច្ចមិនអនុញ្ញាត ឬបែកការណ៍ដល់ថ្នាក់លើ ទើបជើងខ្លាំង(ណុប ឌី) បានយករថយន្តដឹកឈើទាំងនោះចូលជ្រូកតាមព្រៃ ដែលគេមិនទាន់ដឹងថាកន្លែងនោះនៅម្ដុំណានៅឡើយទេ។
សូមបញ្ជាក់ផងដែរថា, សមត្ថកិច្ចជាច្រើនស្ថាប័ននៅយប់ថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ ហាក់ដូចជាបានត្រៀមរួចជាស្រេចនូវកម្លាំងរបស់ខ្លួន ដើម្បីបង្ក្រាប ប្រសិនបើនៅតែបន្ត ដឹកឈើនោះចេញ ហើយចូលមកទឹកដីស្រុកឱរ៉ាល់ ។
នេះជាលើកទីមួយ ដែលឈ្មួញឈើ(ណុប ឌី)កំពុងតែឈឺក្បាល វិលមុខ, ណាមួយរថយន្តដឹកឈើចេញមិនទាន់រួច ,ណាមួយគិតគូអំពីបញ្ហាកញ្ចប់ថវិកាឱ្យសមត្ថកិច្ចគ្រប់ស្ថាប័ន, ណាមួយខាតពេលវេលាក្នុងការប្រមូលធ្វើឲ្យអ្នកចាំទទួលទិញ, ដែលធ្វើអោយគេបាត់បង់ចំណូលច្រើន បើនៅតែសមត្ថកិច្ចបន្តបិទមិនឱ្យចេញឈើទៅនោះ មានរយៈពេលច្រើនថ្ងៃ។
អាជ្ញាធរភូមិចូលរួមដែលជាជាមន្ត្រីនៅសាលាស្រុកឱរ៉ាល់ បានលើកឡើងថា, (ណុប ឌី) ជាឈ្មួញឧក្រិដ្ឋបទល្មើសព្រៃឈើ , ក្នុងនោះ, មេខ្លោងប្រមូលទិញឈើពីប្រជាពលរដ្ឋ, ឱ្យលុយដៃជើងរបស់ខ្លួនចូលកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ , ប្រមូលដឹកជញ្ជូន, ចែកចាយលោកក្នុងស្រុក, នឹងឆ្លងដែន ហើយជាមុខសញ្ញាចាស់ដែលរកស៊ីបទល្មើសព្រៃឈើនេះប្រចាំខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ។
គេបានបង្ហើបហៅថា, សមត្ថកិច្ចដែលមានតួនាទីបង្ក្រាបបទល្មើសព្រៃឈើ មួយចំនួនក្លាយទៅជាបងធម៌របស់(ណុបឌី) ទៅហើយ។
មានអ្នកខ្លះ(ណុបឌី) ទិញដីឲ្យ, ប៉ាវផឹកសុី, បង់ប្រចាំខែ, បង់ក្បាលឡាន, ហើយសមត្ថកិច្ចនោះ បានធ្វើការតាមបច្ចេកទេស មិនមកកាន់តំបន់ដឹកជញ្ជូនឈឺទេ គឺចាំតែយកប្រយោជន៍ជាមួយនឹងសមត្ថកិច្ចដទៃទៀត ដែលតាមមើលផ្លូវនិងរាប់ក្បាលឡានរបស់(ណុប ឌី)! ..។
អង្គភាព”នគរដ្រេហ្គន”នឹងបន្តការតាមដាន រាល់សកម្មភាពដឹកជញ្ជូនឈើរបស់ឈ្មួញ ដើម្បីឱ្យសមត្ថកិច្ច និងអាជ្ញាធរ ជំនាញ បានដឹង ឬក៏អាចមានគំនិតណាមួយបង្ក្រាបខ្លះដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print