សំណាង សូរិយា តារាស្រីវ័យក្មេងដែលកំពុងក្តាប់បានឱកាសទីផ្សារខ្ពស់ក្នុងវិស័យសម្តែង

ចែករំលែក៖

ភ្នំពេញ៖ ចំណាយពេលប្រឡូកនៅក្នុងអាជីពសិល្បៈត្រឹមរយៈប៉ុន្មានខែចុងក្រោយនេះប៉ុណ្ណោះស្រាប់តែតារាសម្តែងស្រីស្រស់សោភា កញ្ញា សំណាង សូរិយា ក្តាប់បានឱកាសការងារសិល្បៈយ៉ាងណែនក្នុងដៃ។ មានភាពយន្តប្រមាណច្រើនជាង៥រឿងហើយដែលតាស្រីរូបនេះបានសម្តែងក្នុងតំណែងជាតួអង្គសំខាន់ក្នុងរឿង។

តារាសម្តែងស្រី សំណាង សូរិយា បានលើកឡើងថា ស្នាដៃដែលនាងចូលរួមសម្តែងមាន ទាំងភាពយន្តខ្នាតធំ ភាពយន្តភាគ ភាពយន្តអប់រំខ្លី និងការថតឈុតផ្សព្វផ្សាយពាណិជ្ជកម្ម។ ទោះជាយ៉ាងណាឱកាសមិនមែនទទួលបានដោយចៃដន្យឡើយខណៈដែលរូបសម្រស់ សមត្ថភាព អត្តចរិក ពិសេសទេពកោសល្យនៃការសម្តែងដែលជាទុនដ៏សំខាន់សម្រាប់វិស័យសិល្បៈគឺតារាស្រីរូបនេះមានគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងវិស័យស័យសិល្បៈដែលបាននិងកំពុងប្រកួតប្រជែងមួយនេះ។

តារាស្រីរូបនេះបានបញ្ជាក់ថានាងចាប់ផ្តើមបោះជំហានចូលក្នុងអាជីពសម្តែងក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២០ មកគឺនាងទទួលបានឱកាសថតភាពយន្តប្រមាណ៥រឿងកន្លងមកហើយ មានដូចជាភាពយន្តរឿង “កូនខុសគន្លង” ប្រពន្ធដើមប្រពន្ធចុង” រឿង”ច្បាស់លាស់” ជាដើមដែលសុទ្ធសឹងតែជាភាពយន្តទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ ពិសេសថ្មីនេះនាងទើបនឹងបញ្ចប់ការសម្តែងក្នុងភាពយន្តភាគខ្នាតវែងរបស់ទូរទស្សន៍ PNN ដែលដឹកនាំផលិតដោយសម្មិទ្ធករភាពយន្តល្បីឈ្មោះលោកស្រី ពាន់ភួងបុប្ផា គឺរឿង”ស្នាមស្នេហ៍សមុទ្ររាម” ដែលនាងសម្តែងជាតួអង្គសំខាន់មួយក្នុងភាពយន្តថ្មីនេះ។នាងថាថ្មីៗនេះនាងក៏ទើបនឹងសម្រេចចិត្តទទួលយកការសម្តែងក្នុងភាពយន្តថ្មីមួយបន្ថែមទៀត និងជាឱកាសបន្តសំរុកការងារសិល្បៈ ដោយរំពឹងថាស្នាដៃថ្មីចាស់ទាំងអស់នឹងជាចំណីចក្ខុរបស់ទស្សនិកជន ហើយក៏ ក្លាយជាឱកាសមាសសម្រាប់នាង បន្ថែមប្រជាប្រិយភាពលើវិស័យសិល្បៈទី៧នេះផងដែរ។ នាងថាក្នុងការសម្តែងនាងអាចសម្តែងបានគ្រប់ទម្រង់នៃមិនថាជាតួកាចឬស្លូតឡើយ  និងអាចបត់បែនគ្រប់ស្ថានភាពនៃសាច់រឿងទៅតានផលិតករតម្រូវនោះ។ ទោះជាយ៉ាងណានាងទទួលស្គាល់ថាអ្នកគាំទ្រនាងចង់ឲ្យនាងសម្តែងជាតួអង្គបែបរឹងមាំ មិនទន់ជ្រាយ មានម្ចាស់ការ ដូចជាការសម្តែងក្នុងរឿង “ប្រពន្ធដើមប្រពន្ធចុង” នោះជាដើម។ ក្រៅពីការងារជាតារាសម្តែង សំណាង សូរិយាក៏ជាតារាសចម្រៀងម្នាក់ផងដែរដែលក្រោយពីពង្រឹងសមត្ថភាព ឆ្លងកាត់ការហ្វឹកហាត់នោះជំហានដំបូងនាងនឹងបញ្ចេញបទចម្រៀង Cover មួយចំនួនជាមុនសិនមុនពេលដែលបញ្ចេញបទចម្រៀងថ្មីOriginal Song  នៅពេលដ៏ខ្លីខាងមុខ ហើយនាងក៏ប្រកាសក្នុងការបើកទទួលយកការងារច្រៀងជាតារាចម្រៀងកុងត្រារបស់ផលិតកម្មណាមួយផងដែរប្រសិនបើមានលក្ខខណ្ឌត្រូវគ្នានោះ។ ក្រៅពីក្លាយជាតារាសម្តែង និងត្រៀមខ្លួនជាតារាចម្រៀងនោះ នាងក៏នឹងប្រកាសបង្ហាញខ្លួនក្នុងនាមជាតារាតំណាងផលិតផល និងសេវាកម្មមួយចំនួនផងដែរសម្រាប់ឆ្នាំនេះ ដែលនាងចាត់ទុកថាជាជោគជ័យដែលមិននឹកស្មានដល់។ នាងថា នេះគឺជាឱកាសដែលនាងមិននឹកស្មានដល់ ហើយជាការបោះជំហានយ៉ាងលឿនក្នុងអាជីពនេះ ប៉ុន្តែនាងនៅតែបន្តស្វែងយល់បន្ថែមពីចំណុចខ្វះខាតដើម្បីបំពេញបន្ថែមដើម្បីឲ្យអាជីពមួយនេះកាន់តែល្អប្រសើរ។នាងរំពឹងដែរថាស្នាដៃថ្មីចាស់ទាំងអស់នឹងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន ហើយនាងក៏ទទួលយកនូវមតិកែលម្អដើម្បីស្ថាបនាខ្លួន ដើម្បីឲ្យការងារសិល្បៈទាំងមូលរប​ស់នាងកាន់តែឈានឡើង

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print