ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌច្បារអំពៅ និង ជំនាញពាក់ព័ន្ធបានសម្រេចបិទទីតាំងចំនួន៣បន្ថែមទៀតក្នុងបុរីប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពាក់ព័ន្ធអ្នកប៉ះពាល់ផ្ទាល់ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ ថ្លែងថា ទីតាំងចំនួន៣បន្ថែមទៀត ត្រូវបានបិទជាបណ្តោះអាសន្ន នេះ រួមមាន ៖
-ទីតាំងទី១ ផ្ទះលេខ៣៣ ផ្លូវលេខP០៦ គម្រោង៧ ប៉ូឡារីស១
-ទីតាំងទី២ ផ្ទះលេខ២៩៧ ផ្លូវលេខប៉ូឡារីស គម្រោង៧
-ទីតាំងទី៣ ផ្ទះលេខ១៨ ផ្លូវលេខM២៣ គម្រោងមឺហ្គឺរៀន២ គម្រោង៦ ។
លោក ហ៊ត គឹមនី ថ្លែងទៀតថា ក្នុងកាលៈទេសៈនេះ កុំធ្វេសប្រហែសឱ្យសោះជាមួយជំងឺកូវីដ-១៩ ពោលគឺត្រូវបន្តអនុវត្តវិធានការ «៣ការពារ ៣កុំ» ឱ្យបានជាប់ជាប្រចាំ ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ប្រកាសនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នេះ ដោយរកឃើញមនុស្សចំនួន២៤នាក់ បន្ថែមទៀត បានឆ្លងជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។
គិតមកទល់ថ្ងៃនេះ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៣៤០នាក់ហើយ ៕
សណ្តោស